ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស.រ.អា.​បង្ហាញ​ចំនួន​ជន​ស៊ីវិល​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក


រូបឯកសារ៖ ទាហាន​អាមេរិក​ម្នាក់​កំពុង​បញ្ជា​យន្ត​ហោះ គ្មាន​មនុស្ស​បើក​ MQ-9 នៅ​ក្នុង​ចំណត​យន្តហោះ​ចម្បាំង​ក្នុង​ខេត្ត​ Kandahar ប្រទេស​អាហ្វហ្គានីស្ថាន។

សេតវិមាន​បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ដែល​គេ​រង់ចាំ​យូរ​មក​ហើយ​អំពីជន​ស៊ីវិលដែល​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​កងយន្តហោះ​អាមេរិកាំង​គ្មាន​មនុស្ស​បើក​នៅ​ខាង​ក្រៅ​តំបន់​មានជម្លោះ​សកម្ម។

របាយការណ៍​នោះនិយាយ​ថា​ មាន​ជនស៊ីវិល​ពី​៦៤នាក់​ទៅ​១១៦​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ចន្លោះ​ឆ្នាំ​២០០៩​និង​ឆ្នាំ២០១៥។​ តួលេខ​សរុប​ជា​ផ្លូវការនេះ​មាន​តិច​ជាង​តួលេខ​នៃ​ការ​ស្ទង់​ប្រមាណ​ដោយ​ក្រុម​ពីខាង​ក្រៅ​ដែល​បាន​អះអាងថា​ ចំនួន​ជន​ស៊ីវិល​ស្លាប់​មាន​ពី​ប្រមាណ​២០០នាក់​ទៅ​ជាង​១ពាន់​នាក់។​

លោក ​Josh Earnest ​អ្នក​នាំ​ពាក្យ​សេតវិមាន​បាននិយាយ​ថា​ យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​ភេរវកម្ម​របស់រដ្ឋបាល​អាមេរិកាំង​មាន​ភាព​គួរ​ឱ្យ​ទុក​ចិត្ត​ជាង​មុន​ នៅ​ពេល​វា​មាន​តម្លាភាព​តាម​កាន់​តែ​ខ្លាំង​ ហើយ​លោក​ប្រធានាធិបតី​បាន​ប្រកាស​អំពី​បទ​បញ្ជា​នីតិបញ្ញត្តិ​ថ្មី​មួយ​ដែល​មាន​គោល​ដៅ​ផ្តល់​ព័ត៌មាន​បន្ថែម​អំពី​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​រដ្ឋបាល​ក្នុង​ការ​បញ្ចៀស​កុំ​ឱ្យ​មាន​ជន​ស៊ីវិល​ស្លាប់​ និង​រៀបចំឯកសារ​និង​ប្រាប់​ឱ្យ​ដឹង​អំពី​ចំនួន​ជន​ស៊ីវិល​ស្លាប់​ដែល​បាន​កើត​មាន​ពិត​ប្រាកដ។​

សេចក្តី​រាយការណ៍​នេះ​ចែង​អំពី​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​ដោយ​កង​យន្តហោះ​គ្មាន​មនុស្ស​បើក​ ដែល​បាន​កើត​មានឡើង​នៅ​ក្នុង​កន្លែង​ខាង​ក្រៅអ្វី​ដែល​រដ្ឋបាល​អាមេរិកាំង​ហៅ​ថា​ «តំបន់​មាន​អរិភាព​សកម្ម»។ កន្លែង​ទាំង​នេះ​មាន​រួមបញ្ចូល​ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​បាគីស្ថាន យេម៉ែន លីប៊ី​ និង​ប្រទេស​សូម៉ាលី​ ក៏​ប៉ុន្តែ​មិន​មែន​ជា​ការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស អាហ្វហ្គានីស្ថនា​ អ៊ីរ៉ាក់ ឬ​ប្រទេសស៊ីរី​ទេ៕

XS
SM
MD
LG