ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ត្រាំ​ថា ​ស.រ.អា.​នឹង​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​តួកគី ចំពោះ​ការ​សម្លាប់​ជន​ជាតិ​ភាគ​តិច​ Kurds


ក្រុម​ឧទ្ទាម​ស៊ីរី​ដែល​គាំទ្រ​ដោយ​តួកគី​ជិះ​រថគ្រោះ​នៅ​តាម​ព្រំដែន Tel Abyad ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។
ក្រុម​ឧទ្ទាម​ស៊ីរី​ដែល​គាំទ្រ​ដោយ​តួកគី​ជិះ​រថគ្រោះ​នៅ​តាម​ព្រំដែន Tel Abyad ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​សន្យា​ថា នឹង​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ប្រឆាំង​នឹងតួកគី​ចំពោះ​ការទន្ទ្រាន​របស់​ប្រ​ទេស​នោះ​ចូល​ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​ប្រឆាំង​នឹង​ពួក​អ្នក​ប្រយុទ្ធជន​ជាតិ​ភាគ​តិច Kurds ​ ក៏ប៉ុន្តែ ​ជា​ថ្មី​ម្តងទៀត ​បាន​ការពារ​ការ​ដក​ទ័ព​របស់​អាមេរិក​ដែល​បាន​ប្រយុទ្ធ​ប្រគៀក​ស្មា​ជាមួយ​ជន​ជាតិ​ភាគ​តិច Kurds ប្រឆាំង​នឹង​ពួក​ភេរវជន​ក្រុម​រដ្ឋ​ឥស្លាម។

​លោក​ប្រធានាធិបតី​ត្រាំ ​បាន​និយាយ​នៅលើ​សារ​តាម Twitter ​ថា «តើ​ពលរដ្ឋ​ប្រាកដ​គិតថា ​យើង ​ត្រូវ​ទៅ​ច្បាំង​តួកគី​ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់​ឬ?។ សង្គ្រាម​ដែល​គ្មាន​ទី​បញ្ចប់​នោះ ​នឹង​បញ្ចប់។ មនុស្ស​ដដែល​ដែល​ធ្វើ​ឲ្យ​យើង​ធ្លាក់​ចូល​ក្នុង​ភាព​ស្មុគ្រ​ស្មាញ​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​នោះ ​ជា​មនុស្ស​ភាគ​ច្រើន​ដែល​ចង់​ស្ថិត​នៅ​ទី​នោះ។

លោក​ប្រធានាធិបតី​ត្រាំ បាន​ពោល​អះអាង​ថា ​ពួក​អ្នក​ប្រយុទ្ធ​ជន​ជាតិ​ភាគ​តិច Kurds អាច​នឹង​ដោះលែង​ពួក​អ្នក​ទោសក្រុមរដ្ឋ​ឥស្លាម​ខ្លះ​នៅ​ក្នុង​ការ​ខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​ឲ្យ​យើង​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ»។ ក៏ប៉ុន្តែ​លោក​ប្រធានាធិបតី​ត្រាំ ​និយាយ​ទៀត​ថា «ពួក​អ្នក​ទោស​ក្រុម​រដ្ឋ​ឥស្លាម​ទាំង​នោះ អាច​ត្រូវ​បាន​ចាប់​ខ្លួន​វិញ​យ៉ាង​ស្រួល​ដោយ​តួកគី​ ឬ​ប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប​ជា​ទីកន្លែង​ដែល​ពួកនោះ​ភាគ​ច្រើន​បាន​មក»។

លោក​ប្រធានាធិបតី​ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​លោក ​កំពុង​ធ្វើ​ការ​ជាមួយ​ពួកមេដឹកនាំ​សភា ​រួម​មាន​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​ជា​គណ​បក្ស​ប្រឆាំង​ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ប្រឆាំង​នឹង​រដ្ឋាភិបាល​តួកគី។

កងទ័ព​ស៊ីរី បាន​ចូល​ទី​ប្រជុំជន​មួយ​នៅ​ជិត​ព្រំដែន​តួកគី​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ​មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​កងទ័ព​ស៊ីរី-Kurds ដើម្បី​រំកិល​ចូល​ក្នុង​តំបន់​នោះ​ក្នុងការ​ប៉ុនប៉ង​មួយ​ដើម្បី​ទប់ទល់​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​របស់​តួកគី៕

XS
SM
MD
LG