ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ផ្តល់​ជំនួយ​មនុស្ស​ធម៌​​២​សែន​ដុល្លារ​​សម្រាប់​គ្រោះ​ទឹក​ជំនន់​ដល់​កម្ពុជា​និង​វៀតណាម


កម្លាំងយោធាកំពុងជួយសង្គ្រោះនិងជម្លៀសពលរដ្ឋដែលផ្ទះរបស់ពួកគេត្រូវបានទឹកជន់លិច នៅខេត្តប៉ៃលិន ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
កម្លាំងយោធាកំពុងជួយសង្គ្រោះនិងជម្លៀសពលរដ្ឋដែលផ្ទះរបស់ពួកគេត្រូវបានទឹកជន់លិច នៅខេត្តប៉ៃលិន ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ចំនួន​២០០.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​គ្រោះ​ទឹក​ជំនន់​ក្នុង​ប្រទេសកម្ពុជា​និងវៀតណាម។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក ​(USAID) ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។

ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ប្រកាស​ថា​ ជំនួយ​១០០.០០០​ដុល្លារ​ ត្រូវ​បាន​ផ្តល់​ដល់​កម្ពុជា។

ទឹក​ជំនន់​ដែល​បណ្តាល​មក​ពី​ភ្លៀង​ដែល​ទទួល​រង​ឥទ្ធិពល​ពី​ព្យុះ​ត្រូពិក​នៅ​ឆ្នាំ​២០២០​នេះ បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​៣៤​នាក់ និង​ពលរដ្ឋវៀតណាម​ជាង​១០០​នាក់ និងបង្ក​ឲ្យ​មាន​ផលប៉ះពាល់​មនុស្ស​ជាង​១,៥​លាន​នាក់​ក្នុង​ប្រទេស​ទាំង​ពីរ។

USAID បាន​ឲ្យ​ដឹង​ថា​ជំនួយ​មនុស្ស​ធម៌​នេះ ត្រូវ​បាន​ផ្តល់​តាម​រយៈ​អង្គការ​កាកបាទក្រហម​វៀតណាម (Vietnam Red Cross Society) ក្នុង​ប្រទេស​វៀតណាម​និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ​(World Food Programme) ក្នុង​ប្រទេស​កម្ពុជា៕​

XS
SM
MD
LG