ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​អាជ្ញា​​អាមេរិកចេញ​ដីកាកោះ​ហៅ​គណៈកម្មា​ធិការរៀប​ចំ​ពិធី​សម្ពោធ​ដំណែង​ប្រធានា​ធិបតី​របស់​លោកត្រាំ


រូបឯកសារ៖ ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ឯ​វិមាន​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)
រូបឯកសារ៖ ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ឯ​វិមាន​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)

លោក​ស្រី Sarah Sanders ​អ្នកនាំ​ពាក្យ​សេតវិមាន​បាន​ប្រាប់​ទូរទស្សន៍​ខ្សែកាប​ CNN​ថា «​ការណ៍​នេះ​​មិនទាក់​ទង​អ្វី​ទាល់​តែ​សោះ​ទៅនឹង​សេតវិមាន»។

រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក ​បាន​ចេញ​ដីកាកោះ​ហៅ​គណៈកម្មាធិការ​រៀប​ចំ​ពិធី​សម្ពោធ​ដំណែង​ប្រធានា​ធិបតី​របស់​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​ ដើម្បី​ស្វែង​រក​ឯក​សារ​ដែល​ទាក់​ទិន​នឹង​ម្ចាស់​ជំនួយ​និង​ការ​ចំណាយ​របស់​គណៈកម្មាធិការ​នោះ ក៏ប៉ុន្តែសេតវិមានបាន​ដកខ្លួនភ្លាម​ៗ​ចេញ​ពីការ​ស៊ើបអង្កេត​នោះ​។​

លោក​ស្រី Sarah Sanders ​អ្នកនាំ​ពាក្យ​សេតវិមាន​បាន​ប្រាប់​ទូរទស្សន៍​ខ្សែកាប​ CNN​ថា «​ការណ៍​នេះមិនទាក់​ទង​អ្វី​ទាល់​តែ​សោះ​ទៅនឹង​សេតវិមាន»។

ខណៈ​ដែលការស៊ើប​អង្កេត​ផ្នែក​ព្រហ្មទណ្ឌ​ និងការ​ចោទ​ប្រកាន់​កាល​ពីពេល​ថ្មី​ៗ​នេះ ​មាន​ជាប់​ទាក់​ទិន​នឹង​ប្រធានា​ធិបតី​ត្រាំ​នោះ លោកស្រី Sandersនិយាយ​ថា «ខ្ញុំ​គិត​ថា និយាយ​ឲ្យ​សាម្មញ្ញ​ទៅគឺ​ថា ​លោកប្រធានា​ធិបតី​នៅ​តែ​ប្រធានា​ធិបតី​ដដែល។និយាយ​ឲ្យ​សាម្មញ្ញ​ទៅគឺថា ​មានការ​ស្អប់​ខ្ពើមយ៉ាង​ខ្លាំង​នៅ​ទី​នោះ​គឺ​ថា ​ពួកគេ ​ស្វែង​រក​ដើម្បី​បង្កើត​បញ្ហា​ហើយ​ចង​ភ្ជាប់​បញ្ហា​នោះ​ទៅនឹង​លោក​ប្រធានា​ធិបតី។

បញ្ហា​របស់​គណៈ​កម្មាធិការ​រៀប​ចំ​ពិធី​សម្ភោធ​ដំណែង​ប្រធានា​ធិបតី បាន​ត្រូវ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន​ជា​ច្រើន ​ដែល​បាន​និយាយ​យោង​លើ​ឯកសារ​ដីការ​នោះ​ឬ​ពិភាក្សា​ជាមួយ​មនុស្ស​ដែល​បាន​ដឹងពីការ​ស៊ើបអង្កេត​នេះ។

ពួក​រដ្ឋ​អាជ្ញា ​បាន​ស៊ើបអង្កេត​ថាតើ​គណៈកម្មា​ធិការ​នោះ​បាន​ចំណាយ​មិន​ត្រឹម​ត្រូវ​ប្រាក់​ចំនួន​១០៧​លានដុល្លារ​ដែល​ខ្លួន​បាន​រៃ​អង្កៀស​សម្រាប់​ពិធី​នានាដែល​ទាក់​ទិន​ទៅ​នឹង​ការ​ចូល​កាន់​ដំណែង​របស់លោក​ត្រាំ​កាល​ពី​ខែ​មករា ​ឆ្នាំ​២០១៧​ដែរ​ឬ​ទេ។


XS
SM
MD
LG