ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​គាំទ្រ​កីឡា ​Football ​អាមេរិក ប្រឆាំង​នឹង​លោក ​ត្រាំ ​ដោយ​លុត​ជង្គង់​​គោរព​ភេ្លង​ជាតិ


កីឡាករ​ពីក្រុម Baltimore Ravens លុតជង្គង់​ក្នុង​ពេល​គោរព​ភ្លេង​ជាតិ​មុន​ការ​ប្រកួត​ជាមួយ​ក្រុម Jacksonville Jaguars នៅ​កីឡដ្ឋាន​ Wembley Stadium ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃទី​២៤ ខែ​កញ្ញា។
កីឡាករ​ពីក្រុម Baltimore Ravens លុតជង្គង់​ក្នុង​ពេល​គោរព​ភ្លេង​ជាតិ​មុន​ការ​ប្រកួត​ជាមួយ​ក្រុម Jacksonville Jaguars នៅ​កីឡដ្ឋាន​ Wembley Stadium ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃទី​២៤ ខែ​កញ្ញា។

កីឡាករ ​គ្រូបង្វឹក ​និង​ម្ចាស់​ក្លឹប​រាប់​សិប​នាក់​នៃ ​National Football League ​អាមេរិក​បាន​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​លុត​ជង្គង់​ចុះ​ហើយ​ថ្ពក់​ដៃ​ដើម្បី​បង្ហាញ​សាមគ្គីភាព ជា​ជាង​ឈរ​នៅ​ពេល​ដែល​ភេ្លង​ជាតិ​បាន​បន្លឺ​ឡើង​ក្នុង​ពេល​ចាប់​ផ្តើម​ការ​ប្រកួត​របស់​ពួកគេ។ ​

លោក ​ត្រាំ ​បាន​ថ្កោលទោស​ដោយ​ការ​ខឹង​សម្បា​ទៅ​លើ​កីឡាករ​ដែល​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​មុន​ក្នុង​លក្ខណៈ​ជាសកម្មភាព​ផ្ទាល់​ខ្លួន​របស់​កីឡាករ ​football ​អាមេរិក​ម្នាក់ ដែល​បាន​និយាយ​ថា ខ្លួន​កំពុង​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​របស់​សង្គម​អាមេរិក​ទៅ​លើ​ក្រុម​ជន​ភាគតិច។

ការ​តវ៉ា​នេះ​ក៏​បាន​ចាប់​ផ្តើម​រីកដុះ​ដាល​នៅ​ក្នុង​ឆ្នាំ​នេះ​ ហើយ​សារ​លើ​បណ្តាញ​សង្គម Twitter​ របស់​លោក​ប្រធានាធិបតី​ដែល​ត្រូវ​បាន​បង្ហោះចាប់​តាំង​ពី​យប់​ថ្ងៃ​សុក្រ ទំនង​ជា​ធ្វើ​ឲ្យ​កីឡាករ​កាន់​តែ​ច្រើន​មាន​ឆន្ទៈ​នឹង​បញ្ចេញ​មតិ​ទៅ​លើ​បញ្ហា​នេះ។

ទីភ្នាក់ងារ​សារព័ត៌មាន ​The Associated Press បាន​រាយការណ៍​ថា អ្នកគាំទ្រ​កីឡាករ football​ ជាង​១៣០​នាក់ បាន​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​នោះ ​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​របស់​ពួកគេ​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​កាល​ពី​សប្តាហ៍​មុន​មាន​ត្រឹម​តែ​៦​នាក់​តែ​ប៉ុណ្ណោះ។

លោក ​ត្រាំ បាន​និយាយ​ថា ​National Football League គួរ​តែ​បណ្ដេញ​កីឡាករ​ណា ដែល​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​របៀប​នេះ។ National Football League បាន​រិះគន់​អត្ថាធិប្បាយ​ដែល​នាំ​ឲ្យ​មាន​ការ​បែកបាក់​គ្នា​របស់​លោក​ប្រធានាធិបតី ហើយ​និយាយ​ថា លោក​ប្រធានាធិបតី​បង្ហាញ​ពី​ការ​ខ្វះ​ការ​គោរព​ដល់​កីឡាករ​ដែល​ចូលរួម ហើយ​កីឡាករ​ជាច្រើន​គឺ​ជា​ជនជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ៕

XS
SM
MD
LG