ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​ដូណាល់​​ ត្រាំ ​​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាង​ជើង​


បុរស​ម្នាក់​ដើរកាត់​កញ្ចក់​ទូរទស្សន៍​ទីក្រុង​តូក្យូដែល​បញ្ចាំង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់​ ត្រាំ​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិកាលពី​ថ្ងៃទី​២០ កញ្ញា ២០១៧។
បុរស​ម្នាក់​ដើរកាត់​កញ្ចក់​ទូរទស្សន៍​ទីក្រុង​តូក្យូដែល​បញ្ចាំង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់​ ត្រាំ​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិកាលពី​ថ្ងៃទី​២០ កញ្ញា ២០១៧។

ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ចប្រឆាំង​នឹង​ប្រទេស​កូរ៉េខាង​ជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ចំពោះ​ការគំរាម​កំហែង​អាវុធ​នុយក្លែអ៊ែរ​ ដោយ​សម្តៅ​លើ​បុគ្គល​និង​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​ណា​ដែល​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​របប​កុម្មុយនិស្តក្រុម​ព្យុងយ៉ាង និង​អ្នកណា​ដែលផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍន៍​អាវុធ​របស់​កូរ៉េខាង​ជើង។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បាន​ហៅ​ការ​សាកល្បង​អាវុធ​នុយក្លែអ៊ែរ​និង​កម្មវិធី​កាំ​ជ្រួច​មី​ស៊ីល​របស់​កូរ៉េខាង​ជើង​ថា​ជាការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​ដល់​សន្តិ ភាពនិង​សន្តិសុខក្នុង​ពិភពលោក​ ​ហើយជាការ​មិនអាច​ទទួលយក​បានដែលក្រុម​ហ៊ុន​និង​បុគ្គល​នានាគាំទ្រ​ខាង​ហិរញ្ញវត្ថុ​ទៅ​ឲ្យ​របបទុច្ចរិត​នេះ។​ របបព្រៃផ្សៃកូរ៉េ​ខាង​ជើង​មិន​បាន​គោរព​ពលរដ្ឋ​របស់​ខ្លួនឯង​ឬ​អធិបតេយ្យ​ភាព​របស់​ប្រទេស​ផ្សេងៗ​ទេ។

​នៅពេល​ជាមួយ​គ្នា​នោះ​ដែរ ​លោក​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ ​បាន​មាន​ប្រសាសន៍ថា ​ធនាគារ​កណ្តាល​របស់​ចិន​បាន​បញ្ជា​ឲ្យ​បញ្ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាង​ជើង ​ទោះ​ជា​យ៉ាង​នោះ​ក៏ដោយ ​មិន​មា​នការបញ្ជាក់​ភ្លាម​ៗ​មក​ពីរដ្ឋាភិបាល​ក្រុង​ប៉េកាំងដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​យូរ​អង្វែង​របស់​រដ្ឋាភិ បាល​ក្រុង​ព្យុងយ៉ាង​។ ​លោក​ប្រធានា​ធិបតី​ត្រាំ​ដែល​បាន​ស្វះស្វែង​ជា​ យូរយា​ ណាស់​មក​ហើយដើម្បី​រកការ​ជួយ​របស់​ចិន​ដើម្បី​ទប់​ការ​អភិវឌ្ឍ​អាវុធ​របស់​កូរ៉េ​ខាង​ជើង ​បាន​សរសើរ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ​បាន​មាន​ប្រសាសន៍ថា ​ការ​ដាក់​ទណ្ឌ​កម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិកផ្តល់​អំណាច​ដល់​ក្រសួងរតនាគារ​សហរដ្ឋ​អាមេរិកដៅលើ​បុគ្គល​ឬ​អង្គភាព​ណា​ដែលលក់ដូរ​ទំនិញសំខាន់​ៗ ​សេវាកម្ម​ឬបច្ចេកវិទ្យា​ជាមួយ​កូរ៉េខាង​ជើង។

លោក​ប្រធានា​ធិបតី​ត្រាំនិយាយ​ទៀត​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​មាន​គោលបំណង​បង្អាក់​បណ្តាញ​ដឹក​ជញ្ជូន​និង​ពាណិជ្ជកម្ម​របស់​កូរ៉េខាង​ជើង៕

XS
SM
MD
LG