ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​ បំពេញ​ទស្សនកិច្ច​នៅ​ទីភ្នាក់ងារ​កណ្តាល​ស៊ើបការណ៍​សម្ងាត់ CIA


(ពី​ឆ្វេង​ទៅ​ស្តាំ) លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ស្រ្តី​ទី១ Melania Trump លោក​អនុប្រធានាធិបតី Mike Pence និង​ភរិយា​របស់​លោក​គឺ​លោកស្រី Karen ច្រៀង​ចម្រៀង​រួម​គ្នា​នៅ​ព្រះវិហារ National Cathedral ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ​បាន​ចំណាយពេល​វេលា​មួយ​ផ្នែក​នៅ​ថ្ងៃ​ទី​១​នៃ​ការ​កាន់​តំណែង​ជា​ប្រធានា​ធិបតី​ដោយ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាល​សហរដ្ឋ​អាមេរិក CIA ​ដែល​ជា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​មួយ​នៃ​បណ្តា​ទី​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ដែល​លោក​បាន​ឈ្លោះ​ប្រកែក​ជាមួយ​កាល​ពី​អតីតកាល។

​ដំណើរ​ទស្សនកិច្ច​នេះ​បាន​ត្រូវ​បញ្ជាក់នៅ​លើ​ប្រព័ន្ធ Twitter ​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​លោក Sean Spicer អ្នក​នាំ​ពាក្យ​សេតវិមាន។

លោក​ប្រធានាធិបតី​ត្រាំ ​បាន​រិះគន់​ទីភ្នាក់ងារ​ស៊ើប​ការណ៍​កណ្តាល CIA ​ហើយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ផ្សេងៗ​ទៀត​ចំពោះ​ការ​អះអាង​របស់​ពួកគេ​ថា​ ប្រទេស​រុស្ស៊ី​បាន​ជ្រៀត​ជ្រែកក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​ប្រធានាធិបតី​ត្រាំ​បាន​ចោទ​ប្រកាន់​ទីភ្នាក់ងារ CIA ​ពី​ការ​លេច​ធ្លាយ​ឯកសារ​សំខាន់ៗ​របស់​លោក​ដែល​បាន​ចោទ​ប្រកាន់​ពី​ការ​ប្រមូល​ព័ត៌មានដោយ​រុស្ស៊ី។

​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានាធិបតី​ត្រាំ​កើត​មាន​ឡើង​បន្ទាប់​ពីពួក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​បង្អាក់​រហូត​ទាល់​ថ្ងៃ​ច័ន្ទ​ដើម្បី​ពិនិត្យ​ពិច្ច័យ​របស់​ព្រឹទ្ធសភា​ធ្វើ​ការ​ជ្រើសរើស​លោក Mike Pompeo ​សមាជិក​សភា​តំណាងរាស្រ្ត​ជា​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាល CIA របស់​លោក​ប្រធានាធិបតី​ត្រាំ។​ ពួក​គណបក្ស​សាធារណរដ្ឋ​បាន​ប្រកាស​ប្រឆាំង​ការ​ពន្យារ​ពេល​នេះ ​ហើយ​បាន​និយាយថា ​ការណ៍​នេះ​ធ្វើ​ឲ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាល​នេះ​គ្មាន​មេដឹកនាំ​នៅ​ចុង​សប្តាហ៍។

​មុន​ពេល​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីភ្នាក់ងារ CIA ​ប្រធានាធិបតី​ថ្មី​បាន​ចូល​រួម​ពិ​ធី​សូត្រ​ធម៌​នៅ​ឯ​ព្រះ​វិហារ National Cathedral ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​រួម​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​ ហើយ​និង​លោក​អនុ​ប្រធានាធិបតី Mike Pence ​ហើយ​និង​លោក​ស្រី Karen ដែល​ជា​ភរិយា​របស់​លោក៕

XS
SM
MD
LG