ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គនាយក​ប្រៃសណីយ៍​ជាតិ​សហរដ្ឋ​អាមេរិក​ប្រាប់​រដ្ឋសភា​ថា​ការ​បោះ​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​​គឺជា​អាទិភាព​ទីមួយ


អគ្គនាយក​ប្រៃសណីយ៍​ជាតិ​សហរដ្ឋអាមេរិក​លោក Louis DeJoy ផ្ដល់​សក្ខីកម្ម​ នៅ​ក្នុង​សវនាការ​មួយ​របស់​គណៈកម្មាធិការ​ត្រួតពិនិត្យ និង​កំណែទម្រង់​របស់​រដ្ឋសភា អំពី​ការ​ផ្ដល់​សេវាកម្ម​ប្រៃសណីយ៍ នៅ​វិមាន​រដ្ឋសភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី ២៤ ខែសីហា ឆ្នាំ​២០
អគ្គនាយក​ប្រៃសណីយ៍​ជាតិ​សហរដ្ឋអាមេរិក​លោក Louis DeJoy ផ្ដល់​សក្ខីកម្ម​ នៅ​ក្នុង​សវនាការ​មួយ​របស់​គណៈកម្មាធិការ​ត្រួតពិនិត្យ និង​កំណែទម្រង់​របស់​រដ្ឋសភា អំពី​ការ​ផ្ដល់​សេវាកម្ម​ប្រៃសណីយ៍ នៅ​វិមាន​រដ្ឋសភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី ២៤ ខែសីហា ឆ្នាំ​២០

អគ្គនាយក​ប្រៃសណីយ៍ជាតិ​សហរដ្ឋអាមេរិក​លោក Louis Dejoy បាន​អះអាងនៅ​មុខ​សមាជិក​រដ្ឋសភា​កាល​ពី​ច័ន្ទ​ម្សិលមិញ​ថា កិច្ច​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​លើ​ប្រៃសណីយ៍ជាតិ​របស់​សហរដ្ឋ​អាមេរិក​នឹង​មិន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ ដែល​ត្រូវគេ​រំពឹង​ថា​នឹង​កើនឡើង​ខ្លាំង​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ទេ។

លោក DeJoy បាន​ប្រាប់​គណៈកម្មាធិការ​រដ្ឋសភា​ទទួល​បន្ទុក​កិច្ចការ​ត្រួត​ពិនិត្យ និង​កំណែ​ទម្រង់​ថា៖ «កាតព្វកិច្ច​នេះ​ជា​អាទិភាព​ចម្បង​បំផុត​របស់​ខ្ញុំ។ ដើម្បី​ឲ្យ​ច្បាស់ ចាប់ពី​ឥឡូវ​ដល់​ពេល​បោះ​ឆ្នោត យើង​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ចាត់ចែង និង​បញ្ជូន​សន្លឹក​ឆ្នោត​ក្នុង​លក្ខខណ្ឌ​ស្រប​ទៅ​នឹង​ដំណើរការ និង​នីតិវិធី​ដែល​យើង​បាន​អនុវត្ត​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក»។

ជា​ច្រើនឆ្នាំ​មក​ហើយ ប្រៃសណីយ៍ជាតិ​របស់​សហរដ្ឋ​អាមេរិក ប្រឈម​មុខ​នឹង​ការ​ខាត​បង់​ប្រាក់​ចំណូល និង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សំបុត្រ​ផ្ញើ ដោយសារ​ការ​កើន​ឡើង​នៃ​ទំនាក់​ទំនង​តាម​អ៊ីនធើណិត។

លោក DeJoy បាន​ច្រាន​ចោល​ការ​រិះគន់​កាល​ពី​ពេល​ថ្មីៗ​នេះ​ចំពោះ​វិធានការ​មួយ​ចំនួន​ដើម្បី​បន្ថយ​ការ​ចំណាយ​របស់​ប្រៃសណីយ៍​ជាតិ។ វិធានការ​ទាំង​នោះ​មាន​ដូចជា​ការ​ដក​ចេញ​ទីតាំង​ដំណើរការ​សំបុត្រ និង​ដក​ចេញ​នូវ​ប្រអប់សំបុត្រ​តាម​ទីសាធារណៈ​មួយ​ចំនួនជាដើម៕

XS
SM
MD
LG