ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ដាក់​ឈ្មោះ​កូន​ប្រុស​របស់ អូសាម៉ា ប៊ីនឡាឌែន ទៅ​ក្នុង​បញ្ជី​ខ្មៅ​ភេរវករ


បុរស​ម្នាក់​ត្រូវ​បាន​គេ​សម្គាល់​ថា​ ជា​ ហាមហ្សា ប៊ីន ឡាឌែន (Hamza bin Laden) កូន​ប្រុស​របស់​ស្ថាបនិក​ក្រុម​អាល់កៃដា​ អូសាម៉ា ប៊ីនដាឌែន។
បុរស​ម្នាក់​ត្រូវ​បាន​គេ​សម្គាល់​ថា​ ជា​ ហាមហ្សា ប៊ីន ឡាឌែន (Hamza bin Laden) កូន​ប្រុស​របស់​ស្ថាបនិក​ក្រុម​អាល់កៃដា​ អូសាម៉ា ប៊ីនដាឌែន។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ដាក់​ឈ្មោះ​កូន​ប្រុស​របស់​ស្ថាបនិក​ក្រុម​អាល់កៃដា​ អូសាម៉ា ប៊ីនដាឌែន ដែល​មាន​ឈ្មោះថា ហាមហ្សា ប៊ីន ឡាឌែន (Hamza bin Laden) ទៅ​ក្នុង​បញ្ជី​ខ្មៅ​ភេរវករ​របស់​ខ្លួន។

ហាមហ្សា ប៊ីន ឡាឌែន ដែល​ស្ថិត​ក្នុង​វ័យ២៥ឆ្នាំ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា មាន​ភាព​សកម្ម​នៅ​ក្នុង​សហគមន៍​ក្រុម​ភេរវកម្ម​អាល់កៃដា ចាប់​តាំង​ពី​ឪពុក​របស់​គេ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​មួយ​ធ្វើឡើង​ដោយ​កង​កម្លាំង​របស់​អាមេរិក​កាលពី​ឆ្នាំ២០១១​មក។

ចំណាត់ការ​របស់​ក្រសួង​ការបរទេស​នេះមាន​ន័យ​ថា ពលរដ្ឋ​អាមេរិក​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​អ្វី​ទាំងអស់​ជាមួយ​នឹង​អ្នក​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ភេរវករ​នោះ។​

ហាមហ្សា ប៊ីន ឡាឌែន ត្រូវ​បាន​រាយការណ៍​ថា​ បាន​ចូល​ជា​សមាជិក​ក្រុម​អាល់កៃដា​ជា​ផ្លូវការ​កាលពី​ឆ្នាំ២០១៥ ហើយ​កាល​ពី​២ឆ្នាំ​មុន​ ជន​នេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​នានា ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​វាយ​ប្រហារ​ភេរវកម្ម​ទៅ​លើ​សហរដ្ឋ​អាមេរិក​នា​ពេល​អនាគត។ ជន​នេះ​ក៏​បាន​គំរាម​សង​សឹក​ចំពោះ​ការ​ស្លាប់​របស់​ឪពុក​គេ​ផង​ដែរ។

បន្ថែម​ពី​លើ​នេះ​ទៀត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការបរទេស​អាមេរិក​ក៏​បាន​ប្រកាស​ថា​ ជន​ឈ្មោះ Ibrahim al-Banna ជនជាតិ​អេហ្ស៊ីប ដែល​ជា​សមាជិក​ជាន់ខ្ពស់​របស់​ក្រុម​អាល់កៃដា​នៅ​ឧបទ្វីប​អារ៉ាប់ ក៏​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ភេរវករ​ផង​ដែរ៕

XS
SM
MD
LG