ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​សរអា ជួប​ជាមួយ​កង​ទ័ព​សរអា​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​បរទេស


លោក Ashraf Ghani ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ (រូប​ស្តាំ) ចាប់​ដៃ​ជាមួយ​នឹង​រដ្ឋមន្រ្តី​ការពារ​ជាតិ Ash Carter បន្ទាប់​ពី​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦។
លោក Ashraf Ghani ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ (រូប​ស្តាំ) ចាប់​ដៃ​ជាមួយ​នឹង​រដ្ឋមន្រ្តី​ការពារ​ជាតិ Ash Carter បន្ទាប់​ពី​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦។

លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​សរអា​ Ash Carter ​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​រដូវ​បុណ្យទាន ដើម្បី​ថ្លែង​អំណរគុណ​ដល់​កង​ទ័ព​អាមេរិក ចំពោះ​ការ​បម្រើ​ជាតិ​របស់​ពួក​គេ។

លោក​ Carter ​គ្រោង​នឹង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ ស្តី​ពី​កិច្ច​ប្រឹង​ប្រែង​របស់​អង្គការ​អូតង់ ​និង​សរអា ដើម្បី​គាំ​ទ្រ​កង​កម្លាំង​សន្តិសុខ​របស់​អាហ្វហ្គានីស្ថាន ​និង​ដើម្បី​ជួប​ជាមួយ​ក្រុម​មន្ត្រី​អាហ្វហ្គានីស្ថាន​ជាន់​ខ្ពស់​នាៗ​ រួម​ទាំង​លោក​ប្រធានាធិបតី​ Ashraf Ghani ផង។

ក្រៅពី​ការ​ប្រាស្រ័យ​ទាក់​ទង​មួយ​ចំនួន​ជាមួយ​កង​ទ័ព​អាមេរិក​នៅ​ក្នុង​ប្រទេស​ អាហ្វហ្គានីស្ថាន ​លោក​ Carter ​នឹង​ស្តាប់​មេបញ្ជាការ​ John Nocholson នៃ​បេសកកម្ម​អូតង់ ព្រម​ទាំង​ស្តាប់​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត អំពី​ស្ថានការ​សន្តិសុខ និង​កិច្ច​ប្រឹង​ប្រែង​របស់​អន្តរជាតិ​ដើម្បី​ជួយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បង្កើន​សន្តិសុខ​ក្នុង​ប្រទេស។

លោក​ Carter ក៏​នឹង​ទទួល​បាន​នូវ​ព័ត៌​មាន​ថ្មីៗ ស្តីពី​កិច្ច​ប្រឹង​ប្រែង​របស់​សរអា​ប្រកប​ដោយ​ជោគជ័យ ក្នុងការ​ប្រយុទ្ធ​ទល់​នឹង​អំពើ​ភេរវកម្ម របស់

​ពួក​ al-Qaida និង​ពួក​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ផង​ដែរ៕

XS
SM
MD
LG