ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេបញ្ជាការ​ម្នាក់នៃ​កងទ័ព​ជើងទឹក​ស.រ.អា.ថា​កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​បី​គ្រាប់​ ប៉ុន្តែ​វា​មិន​បាន​គំរាមកំហែងទេ


យុវជន​ម្នាក់​ដើរកាត់​ទូរទស្សន៍បង្ហាញ រូប​មេដឹកនាំ​កូរ៉េ​ខាងត្បូង​ Kim Jong Un ពី​ការ​បង្ហោះ​គ្រាប់មីស៊ីល​ផ្លោង​នៅ​ស្ថានីយ​ទីក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃទី​២៦ សីហា ២០១៧។

មេបញ្ជាការ​ម្នាក់នៃ​កងទ័ព​ជើងទឹក​ស.រ.អា.បានបញ្ជាក់​ថា​ប្រទេសកូរ៉េខាង​ជើង​បាន​បាញ់បង្ហោះ​កាំជ្រួចមីស៊ីល ផ្លោង​មាន​វង់ប្រតិបត្តិការ​ជិតៗ «ច្រើន​គ្រឿង» កាលពី​ថ្ងៃ​សុក្រ​ តែ​គ្មាន​កាំ​ជ្រួច​មួយ​ណា​បាញ់​ត្រូវ​ចំទី​ដៅ​ទេ។

អ្នកនាំ​ពាក្យ​ម្នាក់​របស់​ទី​បញ្ជាការ​ស.រ.អា.ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​កាំជ្រួចមីស៊ីល បីគ្រឿង​បានត្រូវបាញ់​បង្ហោះ​១០នាទី​ឃ្លាត​ពី​គ្នា​នៅ​ប្រមាណ​ម៉ោង​១០​យប់​ម៉ោង​សាកល។ ​លោក​បាន​និយាយ​ថា​កាំជ្រួច​ទីមួយ​និង​ទី​បី​មិន​បាន​ហោះរួច​ទេ ចំណែក​ឯ​កាំជ្រួចមីស៊ីល ទីពីរ​វិញ​ហាក់​ដូចជា​បាន​ផ្ទុះ​សឹង​តែ​នៅ​ពេល​បន្ទាន់នោះ។​

អ្នកនាំ​ពាក្យ​រូបនេះ​ក៏​បាន​និយាយ​ដែរ​ថាកាំជ្រួច​មីស៊ីល​ ទាំង​នេះមិន​បាន​ដាក់​ឱ្យ​មាន​ការ​គំរាមកំហែង​ដល់ផ្នែក​ខាងជើង​នៃ​ទ្វីបអាមេរិក​ឬ​ដល់កោះ​ Guam ដែល​ជា​ដែនដី​ស.រ.អា.នៅ​ជិតប្រទេស​កូរ៉េខាង​ជើង​បំផុត។ ​លោក​បានថ្លែង​ថា​កង​កម្លាំង​ស.រ.អា. «នៅ​តែបន្ត​ឃ្លាំ​មើល​សកម្មភាព​របស់​កូរ៉េ​ខាង​ជើង​ដោយ​ដិតដល់​តទៅ​ទៀត។»

កាល​ពី​ពេលមុននេះ​ ​នាយ​សេនាធិការ​ចម្រុះនៃ​កង​យោធពល​ប្រទេស​កូរ៉េខាង​ត្បូង​បាន​និយាយ​ថាប្រទេស​កូរ៉េ​ខាង​ជើង​ហាក់ដូចជា​បានបាញ់បង្ហោះ​កាំជ្រួច missile មួយ​ចំនួនពី​តំបន់ Gitdaeryong ក្នុងខេត្ត Gangwon នៃ​ប្រទេសកូរ៉េខាង​ជើង។​នាយ​សេនាធិការ​ចម្រុះនៃ​កងយោធពល​ប្រទេស​កូរ៉េខាងត្បូង​បានថ្លែង​ថា​ការបាញ់​បង្ហោះ​កាំជ្រួច missile ទាំង​នេះ​ប្រហែល​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា។​

បើ​តាម​នាយ​សេនាធិការ​ចម្រុះនៃ​កង​យោធពល​ប្រទេស​កូរ៉េខាងត្បូងថា​យ៉ាង​ហោចណាស់​មាន​កាំជ្រួចមួយ​គ្រឿង​ក្នុង​បណ្តា​កាំជ្រួច​មីស៊ីល ទាំង​នេះហោះ​បាន​ប្រមាណ២៥០គ.ម.នៅ​មុន​ពេល​វា​ធ្លាក់ក្នុង​សមុទ្រ៕

XS
SM
MD
LG