ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដាក់​ទណ្ឌកម្ម​ប្រេង​របស់​សហរដ្ឋ​អាមេរិក​លើ​វ៉េណេស៊ុយអេឡា​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អាទិត្យ​នេះ


អ្នកគាំទ្រ​មេដឹកនាំគណបក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា និង​ប្រធានាធិបតី​ដែល​ជ្រើសតាំង​ដោយខ្លួន​ឯង​លោកJuan Guaido ហ៊ោកញ្ច្រៀវ​អំឡុង​ការ​ជួបជុំក្នុង​ទីក្រុង​ Maracay កាលពី​ថ្ងៃសុក្រ​ ទី២៦ ខែមេសា ឆ្នាំ២០១៩។

ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ការ​ដាក់​ទណ្ឌកម្ម​នេះ​គឺ​ដើម្បី​រារាំង​ការ​នាំ​ចេញ​ប្រេង​របស់​ប្រទេស​វ៉េណេស៊ុយអេឡា ដែល​ជា​ដង្ហើម​ជីវិត​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ដើម្បី​ជា​ការ​ជំរុញ​ដល់​យុទ្ធនាការ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ទម្លាក់​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក Nicolas Maduro ចេញ​ពី​តំណែង។

សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​នរណា​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ប្រេងPetroleos de Venezuela ឬ​ក៏​ហៅ​កាត់​ថាPDVSAដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា ឬ​ក៏​នរណា​ដែល​ពាក់ព័ន្ធ​នឹង​អង្គភាព​ណា​មួយ​ដែល​ក្រុមហ៊ុន​នេះ​មាន​ភាគ​ហ៊ុន​យ៉ាង​តិច ៥០ ភាគរយ។

នេះ​គឺ​ជា​វិធានការ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតីDonald Trump នៅ​ក្នុង​ការ​ទម្លាក់​លោកMaduro ចេញ​ពី​តំណែង ដើម្បី​ឲ្យ​លោក Juan Guaidoដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ឡើង​ដឹកនាំ​ប្រទេស​ជំនួស។ លោក Guaido ត្រូវ​បាន​ប្រទេស​ជាង ៥០ ដែល​ក្នុង​នោះ​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន ទទួល​ស្គាល់​ជា​មេដឹកនាំ​ប្រទេស​វ៉េណេស៊ុយអេឡា។

មុន​ពេល​វិបត្តិ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​កើត​ឡើង ប្រទេស​នេះ​បាន​នាំ​ចេញ​ប្រេង​ចំនួន ៥ សែន បារ៉ែល ក្នុង​មួយ​ថ្ងៃ ទៅ​កាន់​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​ទទួល​ទិញ​ប្រេង​ដ៏​ធំ​បំផុត​របស់​ប្រទេស​វ៉េណេស៊ុយអេឡា។

ទោះបីជា​ការ​ដាក់​ទណ្ឌកម្ម​នេះ​ទើបតែ​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក៏​ដោយ ក៏ «ការ​ពិត​គឺ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រួច​មក​ហើយ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកMariano de Albaអ្នក​ជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​មក​ពី​ប្រទេស​វ៉េណេស៊ុយអេឡា ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕


XS
SM
MD
LG