ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេង​ឡើងថ្លៃ​នៅពេល​ដែល​អាមេរិក​ទទូច​ឲ្យ​ប្រទេស​ទាំងអស់​ឈប់​នាំ​ចូល​ប្រេង​របស់​អ៊ីរ៉ង់


រូបឯកសារ៖ រោងចក្រផលិតប្រេងមួយ ក្រោមកម្មសិទ្ធិរបស់ក្រុមហ៊ុន Oasis Petroleum នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក។
រូបឯកសារ៖ រោងចក្រផលិតប្រេងមួយ ក្រោមកម្មសិទ្ធិរបស់ក្រុមហ៊ុន Oasis Petroleum នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក។

ធនាគារ RBC Capital Markets ដែល​​ជា​ធនាគារ​វិនិយោគទុន​សាកល​លោក ​បាន​ប្រាប់​អតិថិ​ជន​ថា ​ខ្លួន​រំពឹង​​នឹងបាត់​បង់​ប្រេង​ពី​ ៧សែន​ទៅ​៨សែន​ធុង​​ក្នុង​មួយ​ថ្ងៃ​ពី​ទីផ្សារ ​​​ជាផល​វិបាកនៃការ​ហាម​ឃាត់​នេះ។

តម្លៃ​ប្រេង​បាន​ឡើងថ្លៃ​ខ្ពស់​ក្នុង​រយៈ​ពេល​ ៦ខែ​កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​រដ្ឋបាល​របស់​ប្រធានា​ធិបតី​អាមេរិក​លោក ដូណាល់ ​ត្រាំ​បាន​ប្រកាស​ថា ​ខ្លួន​ ​នឹង​លែង​ឲ្យ​ប្រទេស​នានា​រួច​ខ្លួន​ពីការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ​ប្រ​សិន​បើ​ប្រទេស​ទាំង​នោះ​បន្ត​ទិញ​ប្រេងឆៅ​របស់​អ៊ីរ៉ង់ ​ដែល​នេះ​ជា​ចំណាត់​ការ​មួយមាន​គោល​បំណងដាក់​ទណ្ឌកម្ម​ប្រេង​ទាំងស្រុង​លើ​ប្រទេស​អ៊ីរ៉ង់។

ការ​លើកលែង​ការ​អនុញ្ញាតិ​ចំពោះ​ប្រទេស ​៨​រួមមាន ​ប្រទេស​នាំ​ប្រេង​អ៊ីរ៉ង់​ចូល​សំខាន់​ៗ​មាន ​ចិន ឥណ្ឌា ​ជប៉ុន តួកគី ​និង​កូរ៉េខាង​ត្បូង ​មាន​កំណត់​ពេល​ផុត​កំណត់​នៅ​ថ្ងៃ​ទី២ ​ខែ​ឧសភា។

ធនាគារ RBC Capital Markets ដែលជា​ធនាគារ​វិនិយោគទុន​សាកល​លោក ​បាន​ប្រាប់​អតិថិ​ជន​ថា ​ខ្លួន​រំពឹងនឹងបាត់​បង់​ប្រេង​ពី​ ៧សែន​ទៅ​៨សែន​ធុងក្នុង​មួយ​ថ្ងៃ​ពី​ទីផ្សារ ​ជាផល​វិបាកនៃការ​ហាម​ឃាត់​នេះ។

ការណ៍​នេះ​នឹង​រឹតបន្តឹង​ការផ្គត់​ផ្គង់​នៅពេល​ដែល​រដូវ​ត្រូវការ​ប្រេង​ចាប់​ផ្តើម​នៅ​ក្នុង​តំបន់អឌ្ឍគោល​ខាង​ជើង ​ដែល​បាន​បង្ខំ​ឲ្យ​ប្រទេស​នាំ​ប្រេង​ចូល​ស្វះស្វែង​រក​ការផ្គត់​ផ្គង់​កន្លែង​ផ្សេង​ទៀត ​ការស្វែងរក​បាន​ធ្វើ​ឲ្យ​មានការ​លំបាក​កាន់​តែខ្លាំង​ឡើង​ ដោយ​ផលិតផល​ប្រេង​ធ្លាក់​ចុះ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​និង​លីប៊ី ​ពី​ព្រោះ​តែ​ភាព​ចលា​ចល​និង​ជម្លោះ​ក្នុង​ប្រទេស​។

ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​បានបន្ត​ធ្វើ​ឡើង​លើ​ប្រទេស​អ៊ីរ៉ង់​កាលពី​ឆ្នាំ​ទៅ​នៅពេល​ដែល​ប្រធានា​ធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ដក​ស​ហរដ្ឋ​អា​មេ​រិកចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លែអ៊ែរ​ឆ្នាំ​២០១៥ ​ដែល​បាន​ចុះ​ហត្ថ​លេខា​ដោយ​លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា អ្នក​កាន់ដំណែង​មុន​លោក ​ដែល​ក្នុង​នោះ​រដ្ឋាភិ​បាល​ក្រុង​តេរ៉ង់ បាន​យល់​ព្រម​បញ្ឈប់​ការ​ផលិត​អាវុធ​នុយក្លែអ៊ែរ ​ដើម្បី​ដោះ​ដូរ​ការ​បន្ធូរ​បន្ថយការ​ដាក់​ទណ្ឌកម្ម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG