ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក​នឹង​ពិភាក្សា​ការបង្កើន​ជំនួយ ការការពារ​ជនស៊ីវិល​ប៉ាឡេស្ទីន​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល


សកម្មជនប្រឆាំងសង្គ្រាម​ធ្វើបាតុកម្ម​នៅ​មុខ​សេតវិមាន​ ក្នុងអំឡុងការដើរហែក្បួន​គាំទ្រ​ជនជាតិ​ប៉ាឡេស្ទីននិងទាមទារ​ការ​ឈប់​បាញ់គ្នា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។
សកម្មជនប្រឆាំងសង្គ្រាម​ធ្វើបាតុកម្ម​នៅ​មុខ​សេតវិមាន​ ក្នុងអំឡុងការដើរហែក្បួន​គាំទ្រ​ជនជាតិ​ប៉ាឡេស្ទីននិងទាមទារ​ការ​ឈប់​បាញ់គ្នា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។

កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់ ហ្កាហ្សា​មុន​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​កំពូល​ម្នាក់​របស់​សេតវិមាន​ដែល​គ្រោង​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​ដំណាក់ការ​បន្ទាប់​នៃ​សង្គ្រាម​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់​និង​ការខំប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ​ប្រសើឡើង​នូវ​ការការពារ​ជនស៊ីវិល​ប៉ាឡេស្ទីន​ដែល​ជាប់​នៅ​ក្នុង​ការប្រយុទ្ធ​គ្នា​នេះ។

អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​លោក John Kirby ​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​លោក Jack Sullivan នឹង​ប្រើប្រាស់​ការពិភាក្សា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​និង​ថ្ងៃ​សុក្រ​ស្អែក​នៅ​ក្នុង​ប្រទេស​អ៊ីស្រា អែល​ដើម្បី​ពិភាក្សា​ធ្វើ​ឲ្យ​ប្រតិបត្តិការ​យោធា«​មាន​លក្ខណៈ​ប្រត្សក្រ​និង​ចំ​គោលដៅ​កាន់តែ​ច្រើន​ឡើង​ថែមទៀត»។

លោកSullivan ក៏​មាន​គម្រោង​ពិភាក្សា​អំពី​ការអំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ដល់​អ៊ីស្រាអែល​ឱ្យ​អនុញ្ញាត​ជំនួយ​មនុស្សធម៌​ចូល​ក្នុង​តំបន់​ហ្កាហ្សា​កាត់តាម​ចំណុច​ឆ្លង​កាត់ Kerem Shalom។

អ៊ីស្រាអែល​នៅ​សប្តាហ៍​នេះ​បាន​ចាប់ផ្តើម​ត្រួតពិនិត្យ​ទំនិញ​ជំនួយ​នៅឯ Kerem Shalom ក៏ប៉ុន្តែ ការដឹកជញ្ជូន​ទាំង​នោះ​នៅតែ​ត្រូវ​ទៅតាម​ច្រក​ Rafah។

លោកSullivanបាន​ឈប់សំចត​មុន​ដំបូង​នៅ​ក្នុង​ប្រទេស​អារ៉ាប់ប៊ីសាអូឌីតជា​ទីកន្លែង​ដែល​សេតវិមាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​លោក​បាន​ពិភាក្សាជាមួយ​ព្រះអង្គ ម្ចាស់​រជ្ជទាយាទ​អារ៉ាប់ប៊ី​សាអូឌីត Mohammed bin Salman ពី«ការខំប្រឹងប្រែង​ដើម្បី​បង្កើត​លក្ខខណ្ឌ​ថ្មី​សម្រាប់​សន្តិភាព​ដ៏​រឹងមាំ​និង​ស្ថិតស្ថេរ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ ស្ទីន»​និង​ធ្វើការ​ដើម្បី​បង្កើន​លំហូរ​នៃ​ជំនួយ​មនុស្សធម៌​ទៅកាន់​តំបន់​ហ្កាហ្សា។

ស្របពេល​ដែល​បញ្ជាក់​ឡើង​វិញ​ពី​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ដល់​អ៊ីស្រាអែល​និង​ការឆ្លើយតប​ខាង​យោធា​របស់​ខ្លួន​ដល់​ការវាយ​ប្រហារ​ដ៏​ប្រល័យ​របស់​ក្រុម​ហាម៉ាស់​ប្រឆាំង​នឹង​អ៊ីស្រាអែល​កាលពី២ខែ​កន្លង​មក​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​សម្តែង​ការព្រួយកង្វល់​អំពី​ចំនួន​ជនស៊ីវិល​ស្លាប់​និង​របួស​នៅ​ក្នុង​តំបន់ ហ្កាហ្សា៕

អ្នកស្រី Anita Powell អ្នកយកព័ត៌មាន​វីអូអេ​នៅ​សេតវិមាន​ផ្តល់​សេចក្តីរាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មានAP, AFP និង Reuters

XS
SM
MD
LG