ចិនបានលុបចោលការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីការដាក់ពន្ធគយថ្មីរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនលើទំនិញចិន។
កាសែត The World Street Journal រាយការណ៍ថា ចិនមានផែនការបញ្ជូនលោក Lui ឧបនាយករដ្ឋមន្រ្តីទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ដើម្បីចរចា ក៏ប៉ុន្តែ ឥឡូវនេះបានលប់ចោលដំណើរទស្សនកិច្ចនេះរបស់លោករួមជាមួយគណៈប្រតិភូថ្នាក់មធ្យមដែលត្រូវធ្វើដំណើរមុនលោក។
កាលពីព្រឹកថ្ងៃសុក្រ មន្រ្តីជាន់ខ្ពស់ម្នាក់របស់សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមអំពីការស្វែងរកមធ្យោបាយឆ្ពោះទៅកាន់ការចរចាពាណិជ្ជកម្មជាមួយចិន។
មន្រ្តីរូបនោះបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានថា ចិនត្រូវតែមកកាន់តុចរ ចាក្នុងមធ្យោបាយប្រកបដោយអត្ថន័យដើម្បីឲ្យមានការជឿនលឿនក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្ម។
មន្រ្តីរូបនោះដែលបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនិយាយថា ខណៈដែលមិនជំនួបត្រូវបានបញ្ជាក់រវាងសហរដ្ឋអាមេរិក និងចិន ប្រទេសទាំង២នៅតែធ្វើការទាក់ទងគ្នា។
រដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ បានជជែកឲ្យហេតុផលថា ពន្ធគយលើទំ និញរបស់ចិន នឹងបង្ខំឲ្យចិនធ្វើពាណិជ្ជកម្មទៅតាមលក្ខខណ្ឌកាន់តែប្រសើរឡើងជាមួយសហរដ្ឋអាមេរិក។
រដ្ឋបាលប្រធានាធិបតីត្រាំបានទាមទារថា ចិនត្រូវតែការពារកម្មសិទ្ធិបញ្ញារបស់សហ រដ្ឋអាមេរិក រួមមានការបញ្ចប់ការអនុវត្តការលួចចូលក្នុងប្រព័ន្ធកំព្យូទ័រ។ រដ្ឋបាលរបស់ប្រធានាធិបតីត្រាំ ក៏បានអំពាវនាវដល់ចិនឲ្យអនុញ្ញាតិសហរដ្ឋអាមេរិកចូលក្នុងទីផ្សារចិនកាន់តែច្រើនឡើងហើយនឹងកាត់បន្ថយផលសល់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក៕