ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.និងប្រទេសចិនដកពន្ធគយជុំថ្មីនៅក្នុងសង្គ្រាមពាណិជ្ជកម្ម


ប្រអប់ដឹកទំនិញត្រូវបានឃើញនៅក្នុងកំពង់ផែរក្នុងទីក្រុងសៀងហៃ ប្រទេសចិនកាលពីថ្ងៃទី១០ មិថុនា ឆ្នា
ប្រអប់ដឹកទំនិញត្រូវបានឃើញនៅក្នុងកំពង់ផែរក្នុងទីក្រុងសៀងហៃ ប្រទេសចិនកាលពីថ្ងៃទី១០ មិថុនា ឆ្នា

ការដកពន្ធគយមួយឈុតថ្មីដាក់កំហិតដោយស.រ.អា.និងប្រទេសចិនទៅលើទំនិញនៃប្រទេសនីមួយៗចូលជាធរមាននៅថ្ងៃព្រហស្បតិ៍នេះ។

ស.រ.អា.បានប្រកាសកាលពីពេលមុននេះក្នុងខែនេះថាខ្លួននឹងដាក់កំហិតពន្ធគយ២៥ភាគរយលើទំនិញចិនមានតម្លៃ១៦ពាន់លានដុល្លារបន្ថែមលើពន្ធចំនួន២៥ភាគរយដែលខ្លួនបានដាក់កំហិតលើផលិតផលចិនមានទឹកប្រាក់៣៤ពាន់លានដុល្លារកាលពីដើមខែកក្កដា។ រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើដូច្នេះដែរដោយដកពន្ធមានចំនួនភាគរយដូចគ្នាលើទំនិញអាមេរិកាំងជាការសងសឹកនឹងវិធានការទាំងនេះរបស់ស.រ.អា.។

ក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះរិះគន់ការដកពន្ធដាររបស់ស.រ.អា.ថាជាការរំលោភលើបទបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោកហើយនិយាយថាខ្លួននឹងដាក់ពាក្យបណ្តឹងតាមរយៈយន្តការដោះស្រាយជម្លោះរបស់អង្គការពាណិជ្ជកម្មពិភពលោកដែលហៅកាត់ថា WTO។

ការដកពន្ធគយជុំថ្មីចូលជាធរមាននៅថ្ងៃនេះក្រោយពីគណៈប្រតិភូមកពីប្រទេសជាតិទាំងពីរនេះបានជួបប្រជុំគ្នានៅក្នុងរដ្ឋធានី Washington ក្នុងថ្ងៃទីមួយនៃកិច្ចចរចាគ្នាពីរថ្ងៃដែលមានគោលដៅដោះស្រាយជម្លោះនេះ ដែលជាការពិភាក្សាគ្នាជាផ្លូវការបែបនេះជាលើកទីមួយចាប់តាំងពីខែមិថុនាមក។

លោកប្រធានាធិបតីស.រ.អា. Donald Trump បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងសេចក្តីសម្ភាសន៍មួយក្នុងសប្តាហ៍នេះថាលោកមិនរំពឹងថានឹងមានការជឿនលឿនច្រើនទេនៅក្នុងការពិភាក្សាគ្នាទាំងនេះ៕

XS
SM
MD
LG