ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ថា​នឹង​មិន​ដក​កងទ័ព​ដោយ​ប្រញាប់​ចេញ​ពី​ស៊ីរីទេ


លោក John Bolton ចូលរួម​កិច្ចប្រជុំ​ជាមួយ​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយ​មេដឹកនាំ​យោធា​ផ្សេងៗ​នៅ​មូលដ្ឋាន​ទ័ព​អាកាស Al Asad ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។
លោក John Bolton ចូលរួម​កិច្ចប្រជុំ​ជាមួយ​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយ​មេដឹកនាំ​យោធា​ផ្សេងៗ​នៅ​មូលដ្ឋាន​ទ័ព​អាកាស Al Asad ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក គ្រោងនឹង​ជួប​ចរចា​ជាមួយ​នឹង​មន្ត្រី​តួកគី​នៅ​ថ្ងៃ​ចន្ទ​នេះ​ក្នុង​ខណៈ​ពេល​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ស្វែង​រក​ការធានា​ពី​កងកម្លាំង​យោធា​តួកគី​ថា​នឹង​មិន​វាយ​ប្រហារ​កងកម្លាំង​ឃឺដ ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​កងកម្លាំង​សហរដ្ឋ​អាមេរិក​ទេ។

លោក​ចន បូលតុន (John Bolton) ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក គ្រោងនឹង​ជួប​ចរចា​ជាមួយ​នឹង​មន្ត្រី​តួកគី​នៅ​ថ្ងៃ​ចន្ទ​នេះ​ក្នុង​ខណៈ​ពេល​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ស្វែង​រក​ការធានា​ពី​កងកម្លាំង​យោធា​តួកគី​ថា​នឹង​មិន​វាយ​ប្រហារ​កងកម្លាំង​ឃឺដ ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​កងកម្លាំង​សហរដ្ឋ​អាមេរិក​ទេ។

ដំណើរទស្សនកិច្ច​ទៅ​ប្រទេស​តួកគី​កើត​មានឡើង​រយៈ​ពេល​មួយថ្ងៃ​ក្រោយពី​លោក​បូលតុន​បាន​និយាយ​ថា​ការការពារ​ក្រុម​អ្នកប្រយុទ្ធ​ជាតិឃឺដ​គឺជា​លក្ខខណ្ឌ​ដ៏ចាំបាច់​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក​ដក​កងទ័ព​ចំនួន​២០០០​នាក់​ចេញ​ពី​ស៊ីរី។ ក្រុម​អ្នកប្រយុទ្ធ​ជាតិឃឺដ​ទាំងនោះ​បាន​ជួយ​សហរដ្ឋ​អាមេរិក​ប្រយុទ្ធ​នឹង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម។

ប្រទេស​តួកគី​ចាត់​ទុក​ក្រុម​អ្នក​ប្រយុទ្ធ​ជាតិ​ឃឺដ ដែល​មាន​ឈ្មោះ​ថា​កងឯកភាព​ការពារ​ពលរដ្ឋ​ឃឺដ​នៅស៊ីរី ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹងក្រុម​ PKK ដែល​ជា​ក្រុម​ឃឺដ​ដែល​បាន​ធ្វើ​ការបះបោរ​ជាច្រើន​ទសវត្សរ៍​នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​តួកគី។

លោក​បូលតុន​បន្ថែម​ថា​ពេលវេលា​ដកកងទ័ព​សហរដ្ឋ​អាមេរិក​ចេញ​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ដំណើរការ​នោះ​ក៏​នឹង​មិន​ធ្វើ​ឡើង​ដោយ​តក់ក្រហល់​ដែរ។ អត្ថាធិប្បាយ​របស់​លោក​គឺជា​ការ​បញ្ជាក់​ជា​សាធារណៈ​លើក​ទីមួយ​ថា​រដ្ឋបាល​លោក​ប្រធានាធិបតី​ត្រាំ​បាន​ដកថយ​ពី​ការ​បញ្ជាក់​កាលពី​លើក​មុន​ថា​សហរដ្ឋ​អាមេរិក​នឹង​ដកកងទ័ព​ចេញ​ក្នុង​រយៈ​ពេល​៣០ថ្ងៃ៕

XS
SM
MD
LG