ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ពេល​នេះ​​ប្រទេស​រុស្ស៊ី​មានការ​ទាក់ទិន​ខ្លាំង​ក្នុងប្រទេស​ស៊ីរី​ដែល​ខ្ទេចខ្ទាំ​ដោយ​សារ​សង្គ្រាម


កងកម្លាំង​សន្តិសុខ​ស៊ីរី​និង​រុស្ស៊ី​ឈរ​ល្បាត​នៅ​ក្បែរ​រូប​ប្រធានាធិបតី​ស៊ីរី Bashar al-Assad និង​គូភាគី​រុស្ស៊ី Vladimir Putin នៅ​ចំណុចប្រសព្វ Abu Duhur ខេត្ត​ Idlib កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ២០១៨។
កងកម្លាំង​សន្តិសុខ​ស៊ីរី​និង​រុស្ស៊ី​ឈរ​ល្បាត​នៅ​ក្បែរ​រូប​ប្រធានាធិបតី​ស៊ីរី Bashar al-Assad និង​គូភាគី​រុស្ស៊ី Vladimir Putin នៅ​ចំណុចប្រសព្វ Abu Duhur ខេត្ត​ Idlib កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ២០១៨។

លោក Colin Powell ធ្លាប់​ព្រមាន​ថា «អ្នក​ធ្វើ​សកម្មភាព​អ្វី​មួយ អ្នកត្រូវ​ទទួល​ផល​វិបាក​នៃ​សកម្មភាព​នេះ» ដោយ​លោក​និយាយយោង​ដល់អន្តរាគមន៍​យោធា​របស់​ស.រ.អា.នៅ​ក្រៅ​ប្រទេស​និង​អំពី​លទ្ធភាព​នៃ​ផល​វិបាក​ដែល​មាន​ឡើង​ពី​សេចក្តី​សម្រេច​ទាំង​នោះ។

ឧត្តមសេនីយ៍​ចូលនិវត្តន៍​រូបនេះ​និង​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេសស.រ.អា.​បានយក​បទប​ញ្ញត្តិចាស់​របស់​លោកកាលពី​ឆ្នាំ២០១៥នេះ​មក​ពន្យល់​អំពីការ​រារែក​របស់​លោកស្តី​ពី​ស.រ.អ.ដែល​មានការ​ទាក់ទិន​ច្រើន​ពេក​នៅ​ក្នុង​សង្គ្រាម​ស៊ីវិលក្នុង​ប្រទេស​ស៊ីរី។ ​

លោក Powell ដែល​បានបម្រើការ​ជា​ប្រធាននាយ​អគ្គសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ស.រ.អា.នៅពេល​លោក George H.W.Bush កាន់​តំណែង​ប្រធានាធិបតី​ស.រ.អា.គូស​បញ្ជាក់អំពី​ផលវិបាក​យ៉ាង​ឈឺចាប់នៃ​ការ​ធ្វើ​អន្តរាគមន៍​កាលពី​ពេល​មុនៗ នៅ​កន្លែង​ដទៃទៀតដោយ​មាន​រួមបញ្ចូល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​លីប៊ី​ផង​ដែរ។

នេះ​ជា​បទ​បញ្ញត្តិមួយ​ដែល​អ្នកវិភាគ​ខ្លះ​និយាយថា​អាចអនុវត្តចំពោះ​ប្រទេស​រុស្ស៊ី​ដែរ​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូបង្កើនការទាក់ទិន​របស់ខ្លួនក្នុង​ប្រទេសស៊ីរី។​

ពួកអ្នក​វិភាគ​និយាយថា​នៅ​ក្រោយបាន​ធ្វើអន្តរាគមន៍​ដើម្បី​ជួយ​ប្រធានាធិបតី​ Bashar al-Assad កុំឱ្យ​ត្រូវទម្លាក់ពី​តំណែង​ ដោយ​បាន​បង្កើន​សង្គ្រាម​ប្រឆាំង​នឹង​ពួក​បះបោរ​នៅ​ពេលដែល​រដ្ឋាភិបាលលោក Assad ហាក់ដូច​ជា​នឹង​ទទួល​បរាជ័យ អាជ្ញាធរ​វិមាន​ក្រឹមឡាំង​បាន​ជាប់ផុង​ខ្លាំង​ជាង​មុន​នៅ​ក្នុងប្រទេស​ស៊ីរី​ហើយ​ក៏​មាន​បញ្ហា​នេះ៕

XS
SM
MD
LG