ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុ​ភូមិ​​អាមេរិក​លោកស្រី​ Nielsen ​ត្រូវ​គេ​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​តំណែង


លោកស្រី Kirstjen Nielsen (រូបកណ្តាល) ដើរ​ជាមួយ​នឹង​លោក​ប្រធានាធិបតី ត្រាំ ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​មួយ​ទៅ​តំបន់​ព្រំដែន​នៅ​ក្នុង​រដ្ឋ California កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។
លោកស្រី Kirstjen Nielsen (រូបកណ្តាល) ដើរ​ជាមួយ​នឹង​លោក​ប្រធានាធិបតី ត្រាំ ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​មួយ​ទៅ​តំបន់​ព្រំដែន​នៅ​ក្នុង​រដ្ឋ California កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។

លោកស្រី Kirstjen Nielsen រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិកបាន​ត្រូវ​គេ​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​តំណែង ​ជាជាង​ចុះ​ចេញ​ពី​តំណែង​ដោយ​ខ្លួនឯង។ ​នេះ​តាម​សេចក្តី​រាយការណ៍​ជា​ច្រើន​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក។

លោកស្រី Nielsen បាន​បញ្ជូន​លិខិតសុំ​លាលែង​ពី​តំណែង​របស់​លោកស្រី​ កាល​ពី​យប់ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​ជួប​ជាមួយ​ប្រធានាធិបតី ​ត្រាំ ​នៅ​ឯ​សេតវិមាន ដែលបាន​សម្តែង​នូវ​ការ​ខឹង​សម្បារ​ស្ទើ​ររៀង​រាល់​ថ្ងៃ​ ចំពោះ​ជន​ចំណាក​ស្រុក​រាប់​ពាន់​នាក់​មក​ពី​តំបន់​អាមេរិក​កណ្តាល ដែល​ឆ្លង​កាត់​ព្រំដែន​ភាគ​ខាង​ត្បូង​សហ​រដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ម៉ិកស៊ិក​ ដើម្បី​សុំសិទ្ធិ​ជ្រកកោនក្នុង​សហរដ្ឋ​អាមេរិក។

សេចក្តី​រាយការណ៍​ព័ត៌មាន ​បាន​ប្រាប់​ឲ្យ​ដឹងថា លោកស្រី​រដ្ឋមន្ត្រី Nielsen មិន​មាន​បំណង​ចាក​ចេញ​ពី​តំណែងទេ ​នៅពេល​ដែល​លោក​ស្រី​បាន​ទៅជួប​ជាមួយ​ប្រធានា​ធិបតី ​ត្រាំ ​នោះ ក៏ប៉ុន្តែ គឺ​លោក​ ត្រាំ ​បាន​សម្រេច​សុំ​ឲ្យ​លោក​ស្រីលា​ចេញ​ពី​តំណែង​របស់​លោកស្រី ​ដែលលោក​ស្រី​បាន​បញ្ជូន​សំណើ​លា​ចេញ​ពី​តំណែង​ភ្លាមៗ​បន្ទាប់​ពី​ជំនួប​នោះ។

​អ្នក​ប្រកាន់​នយោ​បាយ​តឹងរ៉ឹងប្រឆាំង​នឹង​ជន​អន្តោប្រវេសន៍ក្នុង​សេតវិមាន រួមមាន​លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​និង​លោក Stephen Miller ទីប្រឹក្សា​គោល​នយោបាយ​អន្តោ​ប្រវេសន៍ ​បាន​ជំរុញ​ប្រធានាធិបតី ​ត្រាំ​ ឲ្យ​បណ្តេញ​លោកស្រី​រដ្ឋ​មន្ត្រី​ចេញ​ពី​តំណែង។ ​ពួក​គេបាន​ចាត់​ទុក​លោក​ស្រី​រដ្ឋ​មន្ត្រី Nielsen មិនមាន​វិធានការ​ខ្លាំង​គ្រប់​គ្រាន់​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នៅ​ព្រំ​ដែន។

​ប្រធានាធិបតី​ត្រាំ​បាន​ប្រកាស​ថា ​លោក ​Kevin McAleenan អគ្គ​ស្នងការ​ពន្ធគយ​និង​ការពារ​ព្រំដែន នឹង​ជំនួស​លោកស្រី Nielsen ជា​រដ្ឋមន្ត្រីក្រសួង​ការពារ​សន្តិសុខ​មាតុភូមិ​ស្តីទី ដោយ​លោកស្រី Nielson នឹង​ស្ថិត​នៅ​រហូត​ដល់​ថ្ងៃ​ពុធ​ស្អែក​នេះដែល​ជា​អន្តរកាល​ដ៏​ខ្លី​មួយ៕

XS
SM
MD
LG