ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ប្រាប់​ជនអន្តោប្រវេសន៍ «កុំ​ឲ្យ​ចូល‍» ​មក​សហរដ្ឋអាមេរិក


រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក លោកស្រី Kirstjen Nielsen ធ្វើ​ទស្សនកិច្ច​ទៅ​ជញ្ជាំង​ព្រំដែន​របស់​រដ្ឋបាល​លោក ត្រាំ នៅ​ក្នុង​ក្រុង Calexico រដ្ឋ California កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក លោកស្រី Kirstjen Nielsen បាន​បញ្ចេញ​សារ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ទៅ​កាន់​ជនអន្តោប្រវេសន៍​ដែល​ចង់​ចូល​មក​អាមេរិក​តាម​រថយន្ត​វ៉ែន​ពី​ប្រទេស​ម៉ិកស៊ិក​មក​ថា «កុំ​ចូល​មក​អាមេរិក​អី‍»។ ​

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក លោកស្រី Kirstjen Nielsen បាន​បញ្ចេញ​សារ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ទៅ​កាន់​ជនអន្តោប្រវេសន៍​ដែល​ចង់​ចូល​មក​អាមេរិក​តាម​រថយន្ត​វ៉ែន​ពី​ប្រទេស​ម៉ិកស៊ិក​មក​ថា «កុំ​ចូល​មក​អាមេរិក​អី‍»។ ​

លោកស្រី​បាន​ថ្លែង​ប្រាប់​បណ្តាញ​សារព័ត៌មាន Fox News ថា «មាន​វិធី​ត្រឹមត្រូវ​និង​ស្រប​ច្បាប់​ក្នុង​ការ​ចូល​មក​កាន់​ប្រទេស​នេះ តាមរយៈ​ការ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន ខណៈ​ដែល​ពួកគេ​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក។ នេះ​គឺ​ជា​នីតិរដ្ឋ‍»។ ​

លោកស្រី Nielsen បាន​ថ្លែង​ថា «យើង​មាន​វិបត្តិ​នៅ​ព្រំប្រទល់‍» ដោយ​មន្ត្រី​អាមេរិក​ត្រូវ​បង្ក្រាប​ជនអន្តោប្រវេសន៍​ពី​១៥០០​ទៅ​១៧០០​នាក់​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​ពួកគេ​ឆ្លង​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក‍»។ ​

លោកស្រី​បាន​បញ្ចេញ​ការ​វាយតម្លៃ ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​លោក Jim Mattis បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក​ទៅ​កាន់​ទីក្រុង Prague ថា មន្ត្រី​នៃ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​កំពុង​តែ​សិក្សា​លម្អិត​ទៅ​លើ​គម្រោង​បន្ថែម​កងកម្លាំង​រាប់​រយ​នាក់​ទៀត​ទៅ​កាន់​ព្រំប្រទល់​ប៉ែក​ខាង​ជើង​របស់​អាមេរិក។

​កាល​ពី​ថ្ងៃ​សុក្រ ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​បាន​អនុម័ត​លើ​សំណើ​មួយ​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​ក្នុង​ការ​បញ្ជូន​កងកម្លាំង​ទៅ​កាន់​ព្រំប្រទល់​រវាង​អាមេរិក​និង​ម៉ិកស៊ិក នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​គេ​ពណ៌នា​ថា គឺ​ជា​តួនាទី​គាំទ្រ។ ​សេចក្តីថ្លែងការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា កងកម្លាំង​ទាំង​នោះ​នឹង​ត្រូវ​គាំទ្រ​ដល់​ការ​យាមល្បាត​នៅ​ព្រំប្រទល់​ដោយសារ​មាន​ជំនួយ ក្រុមការងារ​សុខាភិបាល និង​ការ​សាងសង់​ទីជម្រក​បណ្តោះ​អាសន្ន​ និង​ភារកិច្ច​គាំទ្រ​ដទៃទៀត​ផង​ដែរ។ កងកម្លាំង​ទាំង​នោះ​នឹង​ចូលរួម​ជាមួយ​នឹង​ឆ្មាំ​ល្បាត​ព្រំដែន​ជាតិ​ជាង​២០០០​នាក់ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ទីនោះ​រួច​ហើយ ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​ភ្នាក់ងារ​យាម​ល្បាត​ព្រំប្រទល់៕

XS
SM
MD
LG