ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាវា​សហរដ្ឋ​អាមេរិក​បាន​វិល​ត្រឡប់​មក​កាន់​ទីតាំង​​នៅ​ក្នុង​​ប្រទេស​ជប៉ុន​វិញ​បន្ទាប់​ពី​បុក​គ្នា


នាវា​ចម្បាំង USS Fitzgerald របស់​សហរដ្ឋ​អាមេរិក​ បាន​ខូច​ខាត​នៅពេល​បុក​គ្នា​ជាមួយ​នាវា​ដឹក​ទំនិញ​ដែល​មា​នដាក់​ទង់​ជាតិ​ហ្វីលីពីន​នៅ​សមុទ្រ​ Shimoda ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃទី​១៧​ ខែ​មិថុនា។

នាវា​ពិ​ឃាដសហរដ្ឋ​អាមេរិក​ដែល​បាន​បុកជាមួយ​កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​នៅ​ផ្ទៃ ទឹក​ទល់​មុខ​ឆ្នេរ​សមុទ្រ​ជប៉ុន​បាន​វិល​ត្រឡប់​មក​កាន់​ទីតាំង​របស់​ខ្លួន​វិញ​ហើយ។ នាវា USS Fitzgerald ​បាន​វិល​ត្រឡប់​មក​កាន់​កំពង់​ផែ​ Yokosuka ​នៃ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ។ កិច្ច​ខំ​ប្រឹង​ប្រែង​រុករក​និង​ជួយ​សង្គ្រោះ​បាន​បន្ត​ដើម្បី​រកនាវិក​៧​នាក់​ដែល​កំពុង​បាត់​ខ្លួន។

កាល​ពី​ដំបូង ​នាវា​បាន​ប្រាប់​ឲ្យ​ដឹងថា សមាជិក​នាវិក​២​នាក់​បន្ថែម​ទៀត​ក្រៅ​ពី​លោក Bryce Benson ​ដែល​ជា​មន្រ្តី​បញ្ជា្កការ​បាន​រង​របួស​ហើយ​បាន​ជម្លៀសពី​នាវា​ពិឃាត​ Fitzgerald ​ទៅ​កាន់​មន្ទីរ​ពេទ្យ​របស់​កង​នាវា​សហរដ្ឋ​អាមេរិក​នៅទីក្រុងកំពង់​ផែ Yokosuka។ មេបញ្ជាការ​រូប​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​នឹងនរ ​ខណៈ​ដែល​សមាជិក​នាវិក​ផ្សេង​ទៀត​បាន​ត្រូវ​ព្យាបាល​របួសនិង​ស្នាម​ជាំ។

កប៉ាល់​ដឹក​ទំនិញ​ឈ្មោះ ​ACX Crystal ​បាន​បើក​ទៅ​កាន់​ទីក្រុង​តូក្យូ​កាល​ពីរសៀល​ថ្ងៃ​សៅរ៍​ដោយ​មាន​ការ​ខូច​ខាត​បន្តិច​បន្តួច។​ គ្មាន​មនុស្ស​នៅ​លើ​កប៉ាល់​ដឹក​ទំ​និញ​ដែល​ដាក់​ទង់​ជាតិ​ប្រទេស​ហ្វីលីពីនបាន​ត្រូវ​គេ​រាយការណ៍​ថា​មាន​របួស​ទេ។

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Jiji ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កាពីតែន​របស់កប៉ាល់​ដឹក​ទំនិញ ACX Crystal ​បាន​និយាយ​ថា​ កប៉ាល់​របស់​លោក​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ដូច​គ្នា​និង​នាវា​ពិឃាតុ​សហរដ្ឋ​អាមេរិក​ហើយ​បន្ទាប់​មក​បាន​បុក​គ្នា​តែ​ម្តង។

ការ​បុក​គ្នា​បាន​កើត​មាន​ឡើងប្រហែល​នៅ​ម៉ោង​២:៣០​ព្រឹក​ម៉ោង​នៅ​ក្នុង​ស្រុកកាល​ពី​ថ្ងៃ​សៅរ៍​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១០០​គីឡូ​ម៉ែត្រ​ភាគ​នារតី​នៃ​ទីក្រុង​ Yokosuka​នៃ​ប្រទេស​ជប៉ុន ​នេះ​យោ​ងតាម​កងនាវា​ទី​៧​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច​និង​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា៕

XS
SM
MD
LG