ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាវា​សហរដ្ឋ​អាមេរិក​បដិសេធ​បញ្ជាក់​អំពី​ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​បុក​នាវា USS Fitzgerald


លោក​ឧត្តមនាវីទោ Joseph Aucoin ថ្លែងក្នុង​សន្និសីទកាសែត​មួយ​ជាមួយ​នឹង​នាវាបាក់បែក USS Fitzgerald នៅខាងក្រោយ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​នៃ​ U.S. Naval ក្នុ​ងទីក្រុង​ Yokosuka ភាគនិរតី​នៃទីក្រុង​តូក្យូ​កាល​ពី​ថ្ងៃទី​១៨ មិថុនា ២០១៨។

មេបញ្ជាការ​នៃ​កង​នាវា​ទី ៧ មិន​ទាន់​បាន​បញ្ជាក់​អំពី​ចំនួន​សាកសព ដែល​បាន​រក​ឃើញ​ពី​នាវា​ពិឃាដ USS Fitzgerald របស់​សហរដ្ឋ​អាមេរិក ដែល​បាន​បុក​ជាមួយ​នឹង​នាវា ACX Crystal ដែល​ជា​នាវា​ជំនួញ​ដ៏​ធំ​មួយ​របស់​ប្រទេស​ហ្វីលីពីន នៅ​ក្នុង​ដែន​ទឹក​របស់​ប្រទេស​ជប៉ុន។

លោក​ឧត្ដមនាវីទោ Joseph P. Aucoin នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​និយាយ​ថា សាកសព​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ ហើយ​ឥឡូវ​នេះ ទាហាន​ជើង​ទឹក​កំពុង​ទាក់ទង​សាច់​ញាតិ​របស់​សាកសព​ទាំង​នោះ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ និង​ដំណើរការ​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​ទាំង​នោះ ខ្ញុំ​នឹង​មិន​បញ្ជាក់​ថា សាកសព​ចំនួន​ប៉ុន្មាន​នាក់​ដែល​យើង​បាន​រក​ឃើញ​នៅ​ពេល​នេះ​ទេ‍»។

អ្នក​ជិះ​លើ​នាវា​នោះ​ចំនួន ៧ នាក់ ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លាប់ នៅ​ក្នុង​ឧបទ្ទវហេតុ​បុក​នាវា រវាង​នាវា USS Fitzgerald ដែល​មាន​ប្រវែង ១៥៤ ម៉ែត្រ និង​ទម្ងន់ ៨ ពាន់ ៣១៥ តោន និង​នាវា ACX Crystal ដែល​មាន​ប្រវែង ២២២ ម៉ែត្រ និង​ទម្ងន់ ២ ម៉ឺន ៩ ពាន់​តោន កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

នាវា USS Fitzgerald បាន​ត្រឡប់​ទៅ​កាន់​កំពង់​ផែ​វិញ​នៅ​ទីក្រុង Yokosuka ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

នាវា ACX Crystal បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​តូក្យូ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ដោយ​មាន​ការ​ខូច​ខាត​ផ្នែក​ខាង​ក្បាល​នាវា​បន្តិច​បន្តួច។ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​សមាជិក​ទាំង ២០ នាក់​នៅ​លើ​នាវា ACX Crystal នេះ​ត្រូវ​គេ​រាយការណ៍​ថា​រង​របួស​នោះ​ទេ។

លោក Aucoin បាន​និយាយ​ថា នាវា​ជើង​ទឹក​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ហេតុការណ៍​បុក​នាវា​នេះ ដើម្បី​ផ្ដល់​មូលហេតុ​ដល់​សាច់​ញាតិ​ជន​រងគ្រោះ និង​នាវា​ជើង​ទឹក​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង៕

XS
SM
MD
LG