ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​នឹង​ជួប​ប្រជុំ​គ្នា​ទៅ​លើ​ការ​ធ្វើ​តេស្ត​​មីស៊ីល​ចុង​ក្រោយ​​របស់​កូរ៉េខាងជើង


មនុស្ស​ម្នា​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​ដែល​បង្ហាញពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាង​ជើង​ នៅទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​២១ ខែ​ឧសភា។ កាល​ពី​ថ្ងៃ​អាទិត្យ កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីលឆ្លង​ទ្វីប​មួយគ្រាប់​ទៀត។
មនុស្ស​ម្នា​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​ដែល​បង្ហាញពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាង​ជើង​ នៅទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​២១ ខែ​ឧសភា។ កាល​ពី​ថ្ងៃ​អាទិត្យ កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីលឆ្លង​ទ្វីប​មួយគ្រាប់​ទៀត។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មាន​គម្រោង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​សាក​ល្បង​ការ​បាញ់​គ្រាប់​មីស៊ីល​ចុង​ក្រោយ​បង្អស់​របស់​កូរ៉េខាងជើង។

បេសកកម្ម​របស់​អ៊ុយរ៉ាហ្គាយ​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ស្នើ​សុំ​ដោយ​សហរដ្ឋអាមេរិក ​កូរ៉េខាងត្បូង និង​ជប៉ុន។

យោធា​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ឲ្យ​ដឹង​ថា មីស៊ីល​នោះ​ត្រូវ​បាន​បាញ់​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ​ពី​ខេត្ត Pyeongan និង​ហោះ​បាន​ចម្ងាយ​ប្រមាណ​៥០០​គីឡូម៉ែត្រ មុន​ពេលវាធ្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ​ជប៉ុន។ វា​គឺ​ជា​ការ​សាកល្បង​គ្រាប់​មីស៊ីល​លើក​ទី​២​ហើយ​របស់​រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​ ក្នុង​រយៈ​ពេល​១​សប្តាហ៍​នេះ ​ហើយ​គឺ​ជា​ការ​ធ្វើ​តេស្ត​លើក​ទី​១០​នៅ​ក្នុង​ឆ្នាំ​នេះ។ ​

សេចក្តី​ថ្លែង​ការណ៍​មេយោធា​រួម​គ្នា​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា «យោធា​របស់​យើង​តាម​ដាន​យ៉ាង​ជិតស្និទ្ធ​ទៅ​លើ​សញ្ញាណ​ដែល​បង្ករឿង​បន្ថែម​ទៀត របស់​យោធា​កូរ៉េខាងជើង ហើយ​យើង​ត្រៀម​យោធា​ពេញលេញ​រួច​ជា​ស្រេច‍»។ ​

នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ធ្វើ​តេស្ត​របស់​កូរ៉េខាងជើង​កាល​ពី​លើក​មុនៗ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ បាន​បញ្ជូន​នាវា​ប្រយុទ្ធ​មួយ​គ្រឿង​ទៅ​កាន់​ឧបទ្វីប​កូរ៉េ ដើម្បី​ជា​ការ​ព្រមាន​ដល់​របប​កុម្មុយនិស្ត​មួយ​នេះ ឲ្យ​បញ្ចប់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ប៉ុន្តែ​លោក ​Rex Tillerson រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​បដិសេធ​លើ​គំនិត​ដែល​ថា សំពាធ​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​កូរ៉េខាងជើង​មិន​មាន​ប្រសិទ្ធភាព៕​

XS
SM
MD
LG