មន្រ្តីយោធាសហរដ្ឋអាមេរិកបាននិយាយថា យន្តហោះចម្បាំងមួយគ្រឿងរបស់រុស្ស៊ីបានមកជិតយន្តហោះស៊ើបការណ៍សហរដ្ឋអាមេរិកដែលជាគ្រោះថ្នាក់បំផុតនៅសមុទ្រមេឌីទែរ៉ាណេ ដោយប្រឈមមុខគ្នាបែបនេះ២ដងក្នុងរយៈពេល៤ថ្ងៃនៅក្នុងតំបន់នោះ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃអាទិត្យ កងនាវាសហរដ្ឋអាមេរិក មិនបាននិយាយតើការប្រឈមមុខដាក់គ្នានោះបានកើតមាននៅទីកន្លែងណាពិតប្រាកដទេ ដោយគ្រាន់តែថា ការណ៍នេះបានកើតមានឡើងនៅផ្ទៃទឹកអន្តរជាតិ។
ទីកន្លែងដែលតាមដានយន្តហោះជាច្រើនបានប្រាប់ឲ្យដឹងថា ឧបទ្ទវហេតុនោះ បានកើតមានឡើងនៅសមុទ្រមេឌីទែរ៉ាណេខាងកើត មិនឆ្ងាយពីឆ្នេរសមុទ្ររបស់ប្រទេសស៊ីរីទេ។
សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងទៀតថា យន្តហោះចម្បាំងរបស់រុស្ស៊ីធុន Su-35 បានបើកមកជិតយន្តហោះធុន P-8A របស់កងទ័ពសហរដ្ឋអាមេរិកចំនួន២លើកកាលពីថ្ងៃអាទិត្យ ហើយក្នុងអំឡុងលើកទី២ ឧបទ្ទវេហតុនេះបានកើតមានឡើងនៅចន្លោះពីគ្នា៨ម៉ែត្រពីយន្តហោះរបស់សហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍នោះបានបន្តទៀតថា «ការស្ទាក់ជាលើកទី២បានត្រូវកំណត់ថា មិនមានសុវត្ថិភាពហើយមិនមានវិជ្ជាជីវៈ»។
ក្រសួងការពារប្រទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍នៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃចន្ទ ដោយបានបញ្ជាក់ពីការប្រឈមគ្នាហើយនិយាយថា យន្តហោះចម្បាំងធុន Sukhoi បានហោះចេញពីមូលដ្ឋានទ័ពអាកាស Hmeimim បានជួបប្រទះយន្តហោះរបស់សហរដ្ឋអាមេរិក ក៏ប៉ុន្តែ មិនបានផ្តល់សេចក្តីលម្អិតទេ។
P-8A Poseidon របស់សហរដ្ឋអាមេរិក ជាយន្តហោះវាយប្រហារនាវាមុជទឹកនិង វាយប្រហារកាំជ្រួចរុស្ស៊ី មានមូលដ្ឋាននាវានៅកំពង់ផែ Tartus នៃប្រទេសស៊ីរី នៅក្នុងការគាំទ្រកិច្ចប្រតិបត្តិការតាមអាកាស និងថ្មើរជើងរបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី។
សហរដ្ឋអាមេរិកអង្គការអូតង់ និងប្រទេសរុស្ស៊ីមានការប្រឈមមុខគ្នាជាប្រចាំតាមយន្តហោះនៅជុំវិញពិភពលោក៕