ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​សន្តិសុខជាតិ​ស.រ.អា​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី Sharif ​នៅ​ទី​ក្រុង​អ៊ីស្លាម៉ាបាដ​


ទីប្រឹក្សា​សន្តិសុខជាតិ​ស.រ.អាលោកស្រី Susan Rice ពិភាក្សា​ជាមួយ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី Sharif ​នៅ​​វិមាន​នាយករដ្ឋមន្រ្តី​នៅ​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​បាគីស្ថាន​នៅ​ថ្ងៃ​ទី៣០ ខែសីហា ឆ្នាំ២០១៥។
ទីប្រឹក្សា​សន្តិសុខជាតិ​ស.រ.អាលោកស្រី Susan Rice ពិភាក្សា​ជាមួយ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី Sharif ​នៅ​​វិមាន​នាយករដ្ឋមន្រ្តី​នៅ​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​បាគីស្ថាន​នៅ​ថ្ងៃ​ទី៣០ ខែសីហា ឆ្នាំ២០១៥។

លោកស្រី​ Susan Rice ទីប្រឹក្សា​សន្តិសុខជាតិ​ស.រ.អា​បាន​ជួប​នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ និង​មន្ត្រី​ជាន់ខ្ពស់​ឯទៀតៗ​នៃ​ប្រទេស​បាគីស្ថាន​ដើម្បី​ពិភាក្សា​គ្នា​អំពី​ភេរវកម្ម​ និង​បញ្ហា​ឯទៀតៗ។

នៅ​មុន​កិច្ចចរចា​គ្នា​នោះ​ពួក​មន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា​បាននិយាយ​ថា ជំនួប​ទាំង​នេះ​មាន​រួមបញ្ចូល​ការ​ពិភាក្សា​គ្នា​អំពី​«ការ​វាយ​ប្រហារ​របស់​ពួក​ភេរវជន​ និង​ពួក​ជន​សកម្មប្រយុទ្ធ​ចេញ​ពី​ដែនដី​បាគីស្ថាន»។

បន្ទាប់​ពី​លោកស្រី​ Rice បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី Nawaz Sharif កាល​ពី​ថ្ងៃអាទិត្យ​នៅក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ​មក​ការិយាល័យ​របស់​មេដឹកនាំ​បាគីស្ថាន​រូបនេះ​បាន​និយាយ​តែបន្តិចបន្តួច​អំពី​ប្រធានបទ​នៃ​កិច្ចចរចា​គ្នា​នោះ​ដោយ​បាន​កត់សម្គាល់​ថា ​ពួកគេបាន​ផ្តោត​ការ​យក​ចិត្តទុកដាក់​លើ​បញ្ហា​នៃ​ផលប្រយោជន៍​ទ្វេភាគី និង​អំពី​អនាគត​នៃ​ការទាក់ទង​គ្នា​រវាង​ប្រទេស​បាគីស្ថាន និង​ស.រ.អា។

លោកស្រី Rice ក៏​បានទៅ​ទស្សនា​ទីបញ្ជាការ​ធំនៃក្រុម​យោធានៅ​ក្នុង​ក្រុង​ Rawalpindi ដែល​នៅ​ទី​នោះ​លោកស្រី​បាន​មាន​ប្រសាសន៍​ជាមួយ​លោកឧត្តមសេនីយ៍​ Raheel Sharif ​អគ្គមេបញ្ជាការ​នៃ​ក្រុម​យោធា​បាគីស្ថាន។

កង​យោធា​នៃប្រទេស​បាគីស្ថាន​បាននិយាយ​ថា ​លោកស្រី​ Rice និង​លោក Sharif បាន​និយាយ​អំពី ​«បញ្ហា​នៃ​ផលប្រយោជន៍​ទៅ​វិញទៅ​មក​ដោយ​មានរួម​បញ្ចូល​ស្ថានភាព​សន្តិសុខនៅ​ក្នុង​តំបន់»។ កង​យោធា​បាគីស្ថាន​បាន​ថ្លែង​ថា​លោកស្រី Rice បាន​ទទួល​ស្គាល់​«ការ​ខិត​ខំ​ប្រឹងប្រែង ​និង​ពលិកម្ម​ដ៏​ស្មោះត្រង់»​របស់​ប្រទេស​បាគីស្ថាន​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ភេរវកម្ម។ កង​យោធា​បាគីស្ថាន​ ក៏​បាន​និយាយ​ដែរ​ថា លោកស្រី​ Rice និងលោក​ Sharif បាន​ទទួល​ស្គាល់​សេចក្តី​ត្រូវ​ការ​ឲ្យ​មាន​ការ​សម្របសម្រួល​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ថា​ មាន​សន្តិភាព​ និង​ស្ថេរភាព​នៅ​ក្នុង​តំបន់​ និង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG