ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាគីស្ថាន​មាន​សង្ឃឹម​ចំពោះ​ដំណើរការ​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន


លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​បាគីស្ថាន ​Khawaja Asif ចាកចេញ​ពី​រដ្ឋ​សភា​បន្ទាប់​ពី​ចូលរួម​កិច្ច​ប្រជុំ​រួម​គ្នា​ដើម្បី​ពិភាក្សា​លើ​វិបត្តិ​នៅ​យេម៉ែន នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​បាគីស្ថាន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥។
លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​បាគីស្ថាន ​Khawaja Asif ចាកចេញ​ពី​រដ្ឋ​សភា​បន្ទាប់​ពី​ចូលរួម​កិច្ច​ប្រជុំ​រួម​គ្នា​ដើម្បី​ពិភាក្សា​លើ​វិបត្តិ​នៅ​យេម៉ែន នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​បាគីស្ថាន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​សុក្រ​ប្រទេស​បាគីស្ថាន​បាន​និយាយ​ថា ​ដំណើរការ​សន្តិភាព និង​ការ​ផ្សះផ្សា​គ្នា​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កំពុង​ធ្វើ​ឡើង​ ហើយ​ថា​ការ​ស្លាប់​របស់​ Mullah Omar មេដឹកនាំ​ពួក​បះបោរ​តាលីបង់​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​គ្រាន់តែ​ធ្វើ​ឱ្យ​មាន​ការ​ផ្អាក​ដំណើរការ​នេះ​ជា​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។​

នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​ខាង​គោលនយោបាយ​នៅ​ក្នុង​រដ្ឋ​សភា​ លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​បាគីស្ថាន ​Khawaja Asif ​បាន​បដិសេធ​ទៀត​នូវ​ការនិយាយ​ថា ការ​ស្លាប់​នៃ​មេ​ពួក​តាលីបង់​ដែល​រស់នៅ​ដាច់​ពី​គេ​រូប​នេះ​បាន​កើត​មាន​ឡើងនៅ​ក្នុង​ប្រទេស​បាគីស្ថាន។

លោក Asif បាននិយាយ​ថា «ខ្ញុំ​ចង់​និយាយ​បញ្ជាក់​ជា​ថ្មី​ទៀត​ថា​ Mullah Omar មិន​បាន​ស្លាប់​ ឬ​មិន​បាន​ត្រូវ​បញ្ចុះ​ក្នុង​ប្រទេស​បាគីស្ថាន​ទេ។ ទោះ​ណា​ជា​គាត់​ស្លាប់​នៅ​ពេល​នេះ​ ឬ​ស្លាប់​មុន​នេះ​ក៏​ដោយ ​ក៏​នេះ​ជា​រឿង​ចម្រូង​ចម្រាស់​មួយ​ដែរ​ហើយ​យើង​មិន​ចង់​ទាក់ទិន​នឹង​រឿង​នេះ​ទេ»។

កាលពី​សប្តាហ៍​មុន​ អាជ្ញាធរ​អាហ្វហ្គានីស្ថាន​បាន​និយាយថា​ Omar បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ក្រុង Karachi នៃ​ប្រទេស​បាគីស្ថាន កាល​ពី​ខែមេសា ឆ្នាំ២០១៣។

សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពេល​ប្រទេសបាគីស្ថាន​បាន​កំណត់​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ជុំ​ទី​ពីរ​នៃ​កិច្ចចរចា​សន្តិភាព​រវាង​ពួក​អ្នក​ធ្វើ​ការ​ចរចា​

អាហ្វហ្គានីស្ថាន និង​តាលីបង់។ ​ការ​ប្រកាស​ឱ្យ​ដឹង​នេះ​បាន​នាំ​ឱ្យ​ពួក​តាលីបង់​ដក​ខ្លួន​ចេញ​ពី​ការ​សន្ទនា​គ្នា​ បណ្តាល​ឱ្យ​ដំណើរការ​ស្វែង​រក​សន្តិភាព​មាន​ការ​រអាក់​រអួល៕

XS
SM
MD
LG