ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​ជំរុញ​ឲ្យ​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​សហការ​គ្នា​ដើម្បី​ជម្នះ​លទ្ធិ​ជ្រុល​និយម


ប៉ូលិស​អាហ្វហ្គានីស្ថាន​ធ្វើការ​ឃ្លាំ​មើល​នៅ​កន្លែង​ដែល​មាន​ការ​វាយប្រហារ​ បន្ទាប់ពី​មាន​ការប្រយុទ្ធ​គ្នា​នៅ​ខាង​ក្រៅ​​មូលដ្ឋាន​មួយ​នៅ​ក្រុង​កាប៊ូល​ ប្រទេស​អាហ្វហ្គានីស្ថាន​នា​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៥។
ប៉ូលិស​អាហ្វហ្គានីស្ថាន​ធ្វើការ​ឃ្លាំ​មើល​នៅ​កន្លែង​ដែល​មាន​ការ​វាយប្រហារ​ បន្ទាប់ពី​មាន​ការប្រយុទ្ធ​គ្នា​នៅ​ខាង​ក្រៅ​​មូលដ្ឋាន​មួយ​នៅ​ក្រុង​កាប៊ូល​ ប្រទេស​អាហ្វហ្គានីស្ថាន​នា​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៥។

ស.រ.អា​កំពុង​អំពាវនាវ​ទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ប៉ាគីស្ថាន​ឲ្យ​ធ្វើ​ការ​ងារ​ជាមួយ​គ្នា​ដើម្បី​ផ្តួល​លទ្ធិ​ជ្រុល​និយម ​ដោយ​សង្ឃឹម​ថា ​ការវាយ​ប្រហារ​នៅ​ពេល​ថ្មី​ៗ​នេះ​ដោយ​ពួក​តាលីបង់​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ខំ​ប្រឹង​ប្រែង​ ដែល​មាន​គោល​បំណង​ធ្វើ​ឲ្យ​មាន​ការ​ផ្សះផ្សាជាតិ​ និង​សន្តិភាព​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ទេ។

លោក John Kirby អ្នក​នាំ​ពាក្យក្រសួងការ​បរទេស​ស.រ.អា​ ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន​មិន​មាន​ការ​ស៊ើប​ការ​សម្ងាត់​ជាក់​លាក់​ដើម្បី​សន្និដ្ឋាន​ថា​តើ​ ប្រទេស​ប៉ាគីស្ថាន​មាន​ការ​ទាក់​ទិន​ទៅ​នឹង​ការ​វាយ​ប្រហារ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​តាម​ព្រំ​ដែន​ប្រទេស​អាហ្វហ្គានីស្ថាន​ដែរ​ឬទេ​។

លោក​បាន​និយាយ​ដូច្នេះ​ទើប​តែ​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​ប្រធានាធិបតី Ashraf Ghani ​បាន​ស្តី​បន្ទោស​ដោយ​ផ្ទាល់​លើ​ប្រទេស​ប៉ាគីស្ថាន​ចំពោះ​ការ​ស្ថិត​នៅ​ពី​ខាង​ក្រោយ​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​កាល​ពី​ថ្ងៃ​ច័ន្ទ​ក្នុង​ទីក្រុង​កាប៊ុល។

លោក Kirby បាន​និយាយ​បន្ត​ទៀត​ថា « វា​ស្ថិត​ក្នុង​ផល​ប្រយោជន៍​ជា​បន្ទាន់​សម្រាប់​ប្រទេសទាំង​ពីរ​ក្នុង​ការ​លុប​បំ​បាត់​ចោល​ទី​កន្លែង​ជ្រក​ពួន និងកាត់​បន្ថយ​សមត្ថភាព​កិច្ចប្រតិបត្តិការ​របស់​ពួក​តាលីបង់នៅ​តាម​បណ្តោយ​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ»។

​លោក​បាន​និយាយ​បន្ត​ទៀត​ថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​សង្ឃឹម​ថា ​អំពើហឹង្សា​បះបោរ​នឹង​មិនធ្វើឲ្យ​ប៉ះពាល់ដល់​ការ​ខំ​ប្រឹង​ប្រែង​ ដែល​មាន​គោល​បំណង​ស្វះ​ស្វែង​បញ្ចប់​ជម្លោះ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​តាម​រយៈ​កិច្ច​ចរចា​សន្តិភាព៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG