ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ប្រេស៊ីល​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​បន្ទាប់ពី​សហរដ្ឋអាមេរិក​នៅ​ពេល​ឥឡូវ​នេះ


នេះ​ជា​ទិដ្ឋាភាព​នៅ​កន្លែង​ចុះ​ឈ្មោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មិន​មាន​មនុស្ស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Guarulhos នៅ​ក្នុង​ក្រុង Guarulhos ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
នេះ​ជា​ទិដ្ឋាភាព​នៅ​កន្លែង​ចុះ​ឈ្មោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មិន​មាន​មនុស្ស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Guarulhos នៅ​ក្នុង​ក្រុង Guarulhos ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

ការ​ហាមឃាត់​ថ្មី​មួយ​របស់​សហរដ្ឋអាមេរិក​លើ​ពួក​អ្នក​ធ្វើដំណើរ​មក​ពី​ប្រទេស​ប្រេស៊ីល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អង្គារ​នេះ ២ថ្ងៃ​លឿន​ជាង​សេតវិមាន​បាន​ប្រកាស​កាលពី​ដំបូង​នៅ​ក្នុង​ការ​បន្ថែម​ការ​ខំប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា។

ពួក​មន្ត្រី​មិន​បាន​ផ្តល់​មូលហេតុ​ជាក់លាក់​ណា​មួយ​អំពី​ការ​ផ្លាស់ប្តូរ​ការ​ហាមឃាត់​ដែល​កាលពី​ដំបូង​មាន​គម្រោង​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍។

ការ​ហាមឃាត់​នេះ​អនុវត្ត​ចំពោះ​ជនបរទេស​ដែល​ចូល​ក្នុង​សហរដ្ឋអាមេរិក​ដែល​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​រយៈពេល​១៤ថ្ងៃ​មុន។ ពួក​មន្ត្រី​សុខាភិបាល​និយាយ​ថា គេ​អាច​ត្រូវការ​រយៈពេល​១៤ថ្ងៃមុន​ពេល​រោគសញ្ញា​បង្ហាញ​ក្នុង​មនុស្ស​ណា​ម្នាក់​ដែល​មាន​ឆ្លង​ជំងឺ​កូវីដ១៩។

ប្រទេស​ប្រេស៊ីល​បាន​លេច​ចេញ​ជា​ប្រភព​ចម្លង​នៃ​មេរោគ​កូរ៉ូណា​ថ្មី​មួយ​ដែល​ស្ថិត​នៅ​ក្រោយ​សហរដ្ឋអាមេរិក​ក្នុង​ចំនួន​ករណី​ឆ្លង។ នេះ​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ​ Johns Hopkins របស់​សហរដ្ឋអាមេរិក។

ក្រសួង​សុខាភិបាល​ប្រេស៊ីល​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃចន្ទ​ថា ជំងឺ​កូវីដ១៩​បាន​សម្លាប់​មនុស្ស​៨០៧នាក់​នៅ​ក្នុង​រយៈពេល​២៤ម៉ោង។ ចំនួន​មនុស្ស​ស្លាប់​ក្នុង​រយៈពេល​មួយ​នៅ​ថ្ងៃ​នៅ​សហរដ្ឋអាមេរិក​មាន​៦២០នាក់។

សេតវិមាន​បាន​និយាយ​ថា ការ​ហាមឃាត់​ការ​ធ្វើដំណើរ «នឹង​ជួយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពលរដ្ឋ​បរទេស​ដែល​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​មិន​ក្លាយ​ជា​ប្រភព​នៃ​ការ​ឆ្លង​បន្ថែម​នៅ​ក្នុង​សហរដ្ឋអាមេរិក»។

លោក Jair Bolsonaro ប្រធានាធិបតី​ស្តាំនិយម​នៃ​ប្រទេស​ប្រេស៊ីល​មិន​អើពើ​ពី​ភាព​គ្រោះថ្នាក់​នៃ​មេរោគ​នោះ​អស់​រយៈពេល​ជាច្រើន​ខែ​ដោយ​បាន​ជំរុញ​ឲ្យ​បើក​ឡើងវិញ​នូវ​ពាណិជ្ជកម្ម​ហើយ​បាន​ច្រានចោល​អនុសាសន៍​ឲ្យ​ស្ថិត​នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា​ជាច្រើន​ដង។

លោក​បាន​ចាត់​ទុក​មេរោគ​នោះ​ថា​ជា «គ្រុន​ផ្តាសាយ​តិចតួច» ហើយ​និយាយ​ថា ការ​ខូចខាត​សេដ្ឋកិច្ច​នឹង​សម្លាប់​មនុស្ស​ច្រើន​ជាង​ជំងឺ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG