ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា នឹង​បញ្ជូន​ទាហាន ១ ម៉ឺន ៥ ពាន់​នាក់​ទៅ​ព្រំដែន​ជាប់​ប្រទេស​ម៉ិកស៊ិក


ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ថា ទាហាន​រហូត​ដល់​ទៅ ១ ម៉ឺន ៥ ពាន់​នាក់ អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ព្រំដែន​សហរដ្ឋ​អាមេរិក​ជាប់​ប្រទេស​ម៉ិកស៊ិក។
ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ថា ទាហាន​រហូត​ដល់​ទៅ ១ ម៉ឺន ៥ ពាន់​នាក់ អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ព្រំដែន​សហរដ្ឋ​អាមេរិក​ជាប់​ប្រទេស​ម៉ិកស៊ិក។

ប៉ុន្តែ​ស្ត្រី​ម្នាក់​មក​ពី​ប្រទេស​អែលសាល់វាឌ័រ និង​ជា​អ្នក​ស្ថិត​ក្នុង​ក្រុម​ជន​ចំណាក​ស្រុក​ទាំង​នោះ បាន​និយាយ​ថា នាង និង​អ្នក​ដទៃ​ទៀត​គឺ​មិន​មែន​ជា «ឧក្រិដ្ឋជន‍» នោះ​ទេ។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ថា ទាហាន​រហូត​ដល់​ទៅ ១ ម៉ឺន ៥ ពាន់​នាក់ អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ព្រំដែន​សហរដ្ឋ​អាមេរិក​ជាប់​ប្រទេស​ម៉ិកស៊ិក ដើម្បី​បញ្ឈប់​ដំណើរ​ជា​ក្រុម​របស់​ជន​ចំណាក​ស្រុក​មក​ពី​បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​កណ្ដាល ដែល​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នេះ​ចង់​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Trump បាន​និយាយ​ថា៖ «ជន​ចំណាក​ស្រុក​ទាំង​នោះ​គឺ​ជា​ក្រុម​មនុស្ស​គ្រោះ​ថ្នាក់‍»។ លោក​និយាយ​ដូច្នេះ​បន្ទាប់ពី​បាន​ហៅ​ជន​ទាំង​នោះ​កាល​ពី​លើក​មុន​ថា​ជា «ក្រុម​ឧក្រិដ្ឋជន​អាក្រក់​បំផុត‍»។

ប៉ុន្តែ​ស្ត្រី​ម្នាក់​មក​ពី​ប្រទេស​អែលសាល់វាឌ័រ និង​ជា​អ្នក​ស្ថិត​ក្នុង​ក្រុម​ជន​ចំណាក​ស្រុក​ទាំង​នោះ បាន​និយាយ​ថា នាង និង​អ្នក​ដទៃ​ទៀត​គឺ​មិន​មែន​ជា «ឧក្រិដ្ឋជន‍» នោះ​ទេ។

នាង​និយាយ​ដូច្នេះ​ថា៖ «ពួក​យើង​មិន​មែន​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​លូច ឬ​ក៏​បង្ក​ការ​ឈឺចាប់​ចំពោះ​នរណា​ម្នាក់​នោះ​ទេ។ ពួក​យើង​ចង់​ធ្វើ​ការ​ដោយ​ប្រើ​ដៃ​ទាំង​ពីរ ហូរ​ញើស ដើម្បី​រក​ប្រាក់​បន្តិចបន្តួច។ ពួក​យើង​បួងសួង​ដល់​ព្រះ​ជា​ម្ចាស់​ឲ្យ​ជួយ​ពួក​យើង​បាន​ទៅ​ដល់​ទី​នោះ និង​បាន​ការងារ​ធ្វើ‍»។

ចំនួន​ទាហាន​ទាំង ១ ម៉ឺន ៥ ពាន់​របស់​លោក Trump នេះ​គឺ​ច្រើន​ជាង​ទាហាន​ដែល​កំពុង​ឈរ​ជើង​នៅ​ព្រំដែន​ទៅ​ទៀត ដែល​ទាហាន​ដែល​កំពុង​ឈរ​ជើង​នៅ​ព្រំដែន​សព្វថ្ងៃ​មាន​ចំនួន​ប្រហែល ៥ ពាន់ ២ រយ​នាក់ រួម​ជាមួយ​នឹង​ឆ្មាំ​ល្បាត​ព្រំដែន​ចំនួន ២ ពាន់ ១ រយ​នាក់​ទៀត។

ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​ប្រាប់ VOA ថា ទាហាន​ប្រហែល ២ ពាន់​នាក់​ទៀត នឹង​ត្រូវ​ដាក់​ត្រៀម​បម្រុង​ដើម្បី​ជួយ​ដល់​ទាហាន​ដែល​កំពុង​ឈរ​ជើង​នៅ​ព្រំដែន។

ករណី​នេះ​នឹង​ធ្វើ​ឲ្យ​ចំនួន​ទាហាន​សរុប​ដែល​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ច្រើន​ជាង​ចំនួន​ទាហាន​ដែល​កំពុង​វាយ​ប្រយុទ្ធ​ក្រុម​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី​ទៅ​ទៀត៕

XS
SM
MD
LG