ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ផ្សារភាគ​ហ៊ុនអាមេរិក​បន្ត​ឡើង​ថ្លៃក៏​ប៉ុន្តែ​សន្ទស្សន៍​ភាគហ៊ុន​អាស៊ី​និង​អឺរ៉ុប​ធ្លាក់ចុះ


Gregory Rowe ធ្វើការ​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ញុវយ៉ក​កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ២០២០

សន្ទស្សន៍​ភាគហ៊ុន​នៃ​ផ្សារ​ភាគហ៊ុន​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក បាន​ឡើង​ថ្លៃជាង​៣​ភាគរយនៅ​ក្នុងការ​លក់ដូរ​កាល​ពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បើទោះបី ផ្សារ​ភាគហ៊ុន បាន​ធ្លាក់​ថ្លៃ​នៅ​ក្នុង​តំបន់​អាស៊ី​និង​អឺរ៉ុប​ក៏ដោយ។

សន្ទស្សន៍​ភាគហ៊ុន​របស់​ផ្សារ​ភាគ​ហ៊ុន Dow Jones Industrial Average និង​ S & P 500 និង​សន្ទស្សន៍​ភាគ​ហ៊ុន​របស់ក្រុម​ហ៊ុន​បច្ចេក​វិទ្យា Nasdaq បាន​ឡើង​ថ្លៃ ទើប​តែ​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​កម្មវិធី​ជួយ​សេដ្ឋកិច្ច​ដែល​មាន​ទឹក​ប្រាក់​២ទ្រី​លាន ដុល្លារ​ដែល​មាន​គោល​បំណង​ជួយ​ទប់ការ​ខូចខាត​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​មេរោគ​កូរ៉ូណា។

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​សន្យា​ចុះ​ហត្ថលេខា​លើ​កម្មវិធី​ជួយ​សេដ្ឋកិច្ច​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​ច្បាប់​បន្ទាប់​ពី​សភា​តំណាង​រាស្រ្ត​បញ្ចប់​ការ​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​នៅ​ថ្ងៃ​សុក្រ​នេះ។

កម្មវិធី​ជួយ​សេដ្ឋកិច្ច​នោះ មាន​គោល​បំណង​ជួយ​សេដ្ឋកិច្ច​អាមេរិកាំង​ដោយ​ផ្តល់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ពាណិជ្ជ​កម្ម ដែល​ក្រុម​ហ៊ុន​ជា​ច្រើន បាន​នៅជាប់​គាំង​ដោយ​មេរោគ​កូរ៉ូ​ណា នៅ​ពេល​ដែលអតិថិជន​បាន​ស្ថិត​នៅផ្ទះ​ដើម្បី​បញ្ចៀស​ទំនាក់ទំនង​ជាមួយ​មនុស្ស​ណា​ដែល​អាច​ឆ្លង​មេរោគ​នោះ។

​កម្មករ​អាមេរិកាំង​ចំនួន​៣លាន៣សែន​នាក់ បាន​ដាក់​ពាក្យ​សុំ​ប្រាក់​គ្មាន​ការងារ​ធ្វើ​កាល​ពី​សប្តាហ៍​មុន ដោយ​មាន​ចំនួន​រាប់​លាន​នាក់​ទៀត ត្រូវ​គេ​រំពឹង​ថា​ នឹង​ដាក់​ពាក្យ​គ្មាន​ការងារ​ធ្វើ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ទៀត​នេះ។

កាលពី​ថ្ងៃ​ពុធ ផ្សារ​ភាគហ៊ុន​ Dow បាន​ឡើងថ្លៃ​២ថ្ងៃ​ជាប់​ៗ​គ្នា ជា​លើក​ទី​១​ដែល​បាន​កើត​មាន​ឡើង​ដូចនេះ​ចាប់តាំង​ពី​ខែ​កុម្ភៈ​មក៕

XS
SM
MD
LG