ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​ជន​ជាតិ​អាមេរិកាំង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម


រូបថត​ជន​សង្ស័យ ​Mahin Khan ដែល​ប៉ុនប៉ង​​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​នៅ​ក្រុង​ ​Phoenix ​និង​ក្រុង​ Tucson​។
រូបថត​ជន​សង្ស័យ ​Mahin Khan ដែល​ប៉ុនប៉ង​​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​នៅ​ក្រុង​ ​Phoenix ​និង​ក្រុង​ Tucson​។

បុរសម្នាក់​អាយុ១៨​ឆ្នាំត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប៉ុនប៉ង​ប្រព្រឹត្ត​ភេរវកម្ម​នៅ អាគារ​រដ្ឋាភិបាល​ក្នុង​រដ្ឋ​ Arizona នា​ប៉ែក​និរតី​នៃ​ស.រ.អា.។

ការិយាល័យ ​FBI ​និង​ការិយាល័យ​រដ្ឋមន្ត្រី​យុត្តិធម៌​នៃ​រដ្ឋ​ Arizona ​បាន​និយាយ​ថា​ ឈ្មោះ ​Mahin Khan​ អាយុ​១៨​ឆ្នាំ​ បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្រោយ​ការ​ស៊ើបអង្កេត​មួយ​ដោយ​កង​កម្លាំង​ចំពោះ​កិច្ច​រួម​ប្រឆាំង​នឹង​ភេរវកម្ម​នៃ​ការិយាល័យ ​FBI។

ឈ្មោះ​ Khan ត្រូវ​បាន​ជាប់​សង្ស័យ​ថា​ បាន​គ្រោង​ធ្វើការ​វាយ​ប្រហារ​លើ​អាគារ​រដ្ឋាភិបាល​ក្នុង​ក្រុង ​Phoenix ​និង​ក្រុង​ Tucson​ ផង​ដែរ។

ពួក​មន្ត្រី​បាន​និយាយ​ថា​ ផែនការ​វាយ​ប្រហារ​របស់​ឈ្មោះ​ Khan​ នេះ ​គ្មាន​ទាក់​ទិន​ជាមួយបុណ្យ​ឯករាជ្យ​នៅ​ថ្ងៃ​ទី​៤​ខែ​កក្កដា​ឬការ​ប្រារព្ធ​នានា​ទាក់ទិន​នឹង​បុណ្យ​ឯករាជ្យ​ទេ។

ពួក​មន្ត្រី​ទាំង​នេះ​បាន​និយាយ​បន្ថែម​ថា​ គ្មាន​ជន​ជាប់​សង្ស័យ​ទៀត​ទេ​ ហើយ​ក៏​គ្មាន​ការ​គំរាម​កំហែង​ដល់​សាធារណ​ជន​ដោយសារ​ផែនការនេះ​របស់ ​Khan ​នៅ​ពេលបច្ចុប្បន្ន​ឡើយ។

ឈ្មោះ​ Khan​ បាន​ចេញ​បង្ហាញ​ខ្លួនក្នុង​តុលាការ​កាល​ពី​ថ្ងៃ​សៅរ៍​ពីបទ​ចោទ​ប្រកាន់​ពីរទាក់​ទិន​នឹង​ការ​ប្រព្រឹត្ត​ភេរវកម្ម។

ឯកសារ​នៅ​តុលាការ​របស់ ​Khan ត្រូវ​បាន​បិទ​ជិត​ហើយ​គ្មាន​សេចក្តី​លម្អិត​បន្ថែម​នៅ​ពេល​នេះ​ទេ៕

XS
SM
MD
LG