ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តំណាងរាស្រ្ត​អាមេរិកាំង​​ស្នើ​ច្បាប់​ដក​ប្រព័ន្ធ​ GSP


សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយ​ស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​៖ ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​ ​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧។ (ស្រេង លក្ខិណា/VOA)

ប្រទេស​កម្ពុជា​ទើប​ទទួល​បាន​ការ​បន្ត​​​ «ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ‍»​ (GSP) កាលពីដើម​ឆ្នាំ​២០១៨ ហើយ​បាន​នាំ​ទំនិញ​ក្នុង​តម្លៃ​ជាង​៤០០លានដុល្លារ​ចូល​សហរដ្ឋ​អាមេរិក​ដោយ​រួចពន្ធ។

អ្នក​តំណាងរាស្ត្រសហរដ្ឋ​អាមេរិក​ពីររូប​គឺ​លោក ​អាឡាំង ឡូវឹនសល (Alan Lowenthal) និង​លោកស្ទីវ ឆាបុត (Steve Chabot) បាន​ស្នើច្បាប់​ថ្មី​មួយនៅថ្ងៃ​អង្គារ​នេះដែល​តម្រូវ​ឱ្យ​រដ្ឋបាល​លោក​ប្រធានាធិបតីដូណាល់ ត្រាំ ពិនិត្យ​មើល​ឋានៈ​អនុគ្រោះពន្ធ​ (GSP) ដែល​កម្ពុជា​ទទួល​ពី​សហរដ្ឋ​អាមេរិក។​

លោក​អាឡាំង ឡូវឹនសល អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​កាលីហ្វញ៉ា បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖

«របប​លោក​ហ៊ុន សែន បាន​រំលាយ​ជាបន្តបន្ទាប់​នូវ​អ្វី​ដែល​ជា​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​តែ​រីកចម្រើន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍‍។ លោក​បាន​មើលងាយ​ដល់​ឆន្ទៈ​របស់​ពលរដ្ឋ​ បង្វែង​ចេញ​ពី​ការ​សន្យា​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​ហើយ​ប្រើ​អំណាច​កណ្តាប់ដៃ​ដែក​របស់​ជន​ផ្តាច់ការ។ ការ​បំភិត​បំភ័យ ​ការគំរាម​កំហែង​ អំពើ​ហិង្សា ​និង​ការធ្វើ​ឃាត​ គឺជា​ឧបករណ៍​ដែល​របប​របស់​គាត់​ប្រើប្រាស់។ គាត់​និង​របប​របស់​គាត់​ត្រូវ​តែ​បង់សង​ថ្លៃ​ចំពោះ​តួរនាទី​របស់​គាត់​ក្នុង​ការ​បំផ្លាញ​នីតិរដ្ឋ​និង​រំលោភ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​កម្ពុជា‍»។​

ប្រទេស​កម្ពុជា​ទើប​ទទួល​បាន​ការ​បន្ត​ «ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ‍»​ (GSP) កាលពីដើម​ឆ្នាំ​២០១៨ ហើយ​បាន​នាំ​ទំនិញ​ក្នុង​តម្លៃ​ជាង​៤០០លានដុល្លារ​ចូល​សហរដ្ឋ​អាមេរិក​ដោយ​រួចពន្ធ។ ភាគច្រើន​នៃ​ទំនិញ​ទាំងនេះ​គឺជា​បម្រើការ​ដល់​ការធ្វើ​ដំណើរ ​ដែល​អាច​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់ពន្ធ​ប្រហែល​៨០លាន​ដុល្លារ​ក្នុងមួយ​ឆ្នាំៗ។​

សមាជិក​សភា​លោក Steve Chabot នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Ohioថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយ​ស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​៖ ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​ ​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧។ (ស្រេង លក្ខិណា/VOA)
សមាជិក​សភា​លោក Steve Chabot នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Ohioថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយ​ស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​៖ ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​ ​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧។ (ស្រេង លក្ខិណា/VOA)

សេចក្តី​ស្នើច្បាប់​ដែល​មាន​ការ​គាំទ្រ​ទាំងពីរ​គណបក្សនេះ​នឹង​តម្រូវ​ឱ្យ​រដ្ឋបាល​លោក​ប្រធានាធិបតីត្រាំ ប្រើប្រាស់​ការ​រក​ឃើញ​ដើម្បី​សម្រេច​ថា​តើ​កម្ពុជា​នឹង​បន្ត​ទទួល​បាន​ឋានៈ​នេះ​ឬត្រូវ​ដកហូត​វិញ។​

លោក​ស្ទីវ ឆាបុត ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ​អូហៃយូ បាន​បញ្ជាក់​ថា៖

«ដូច​យើង​បាន​និយាយ​ម្តងហើយ​ម្តងទៀត​ក្នុង​ពេល​អតីតកាល លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ត្រូវ​តែ​ទទួល​ខុសត្រូវ ចំពោះ​ការ​ដកហូត​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​កម្ពុជា​បន្ត​ទទួល​បាន​ឋានៈ​អនុគ្រោះពន្ធ​ពាណិជ្ជកម្មរបស់​សហរដ្ឋ​អាមេរិក​ក្នុងពេល​ជាមួយគ្នា​នោះ​ដែរ​ គាត់​បន្ត​ជិះជាន់​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន។ ដោយ​សារតែ​សកម្មភាព​របស់​គាត់ ដល់​ពេល​ដែល​យើង​វាយ​តម្លៃ​ឡើងវិញ​នូវ​ការ​ទទួល​បាន​ឋានៈ​ពិសេស​នេះ​ហើយ‍»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG