ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​សហព័ន្ធ​អាមេរិក​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​និរទេស​គ្រួសារ​អន្តោ​ប្រវេសន៍


បាតុករ​រាំ​នៅ​ពី​មុខ​ការិយាល័យ​មន្ត្រី​គយ និង​អន្តោប្រវេសន៍​របស់​អាមេរិក ដោយ​មាន​គោលបំណង​បញ្ឈប់​ការ​ចាប់​បញ្ជូន​នៅ​ពេល​អនាគត កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣។
បាតុករ​រាំ​នៅ​ពី​មុខ​ការិយាល័យ​មន្ត្រី​គយ និង​អន្តោប្រវេសន៍​របស់​អាមេរិក ដោយ​មាន​គោលបំណង​បញ្ឈប់​ការ​ចាប់​បញ្ជូន​នៅ​ពេល​អនាគត កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣។

ចៅក្រម​សហព័ន្ធ​អាមេរិក​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​និរទេស​គ្រួសារ​អន្តោ​ប្រវេសន៍​ដែល​ទើប​នឹង​ជួបជុំ​គ្នា​ឡើង​វិញ បន្ទាប់ពី​ត្រូវ​បាន​បំបែក​កាលពី​ដើមឆ្នាំ​នេះ​នៅ​តាម​ព្រំដែន​ម៉ិកស៊ិក​អាមេរិក។ កាលពី​ថ្ងៃ​ចន្ទ ​លោក ​Dana Sabraw ​ចៅក្រម នៅ​រដ្ឋ San Diego បាន​រារាំង​វិធានការ​និរទេស​នេះ​ យ៉ាង​ហោច​ណាស់​មួយ​សប្តាហ៍​ហើយ​បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ឆ្លើយតប​នឹង​សំណើ​របស់សហជីព​សេរីភាព​ស៊ីវិល​អាមេរិក (American Civil Liberties Union)។

សហជីព​នេះបាន​និយាយ​ថា ​ខ្លួន​មាន​ការ​ព្រួយបារម្ភ​អំពី​ពាក្យ​ចចាម​អារ៉ាម​ច្រើន​ឡើងៗ​ដែល​និយាយ ថា «ការ​និរទេស​មនុស្ស​ច្រើន» ​នឹង​ត្រូវ​បាន​អនុវត្ត ​«ភ្លាមៗ​ក្រោយពី​កុមារ​ជួប​ជាមួយ​ឪពុកម្តាយ​ដែល​ជា​ជន​អន្តោប្រវេសន៍»។​

សហជីព​នេះ​និយាយថា ​បន្ទាប់ពី​បាន​ជួបជុំ​ជាមួយ​កូនៗ​របស់​ពួកគេ ​ជន​អន្តោប្រវេសន៍​ជា​ឪពុក​ម្តាយ​ត្រូវ​ការ​ពេល​មួយ​សប្តាហ៍​ដើម្បី​សម្រេច​ថា តើ​ត្រូវ​រៀបចំ​ឯកសារ​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោននៅ​សហរដ្ឋអាមេរិក ឬ​យ៉ាង​ណា។​ សហជីព​សេរីភាព​ស៊ីវិល​អាមេរិក​បាន​ធ្វើ​ការ​តស៊ូ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាតកុមារ​អន្តោប្រវេសន៍​បាន​ជួប​ជាមួយ​ឪពុក​ម្តាយ​របស់​ពួកគេ​យ៉ាង​ឆាប់រហ័ស។ ​

សហជីព​នេះ​ទទួល​បាន​សេចក្តី​សម្រេច​ជាលើក​ដំបូង​នៅ​ក្នុង​ខែ​មិថុនា​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​កុមារ​ក្រោម​អាយុ ៥ ឆ្នាំ​បាន​ជួប​ជាមួយ​ឪពុកម្តាយ​របស់​ពួកគេ​កាលពី​ថ្ងៃទី១០​ ខែកក្កដា និង​ហើយ​សមាជិក​គ្រួសារ​ទាំងអស់​បាន​ជួបជុំ​គ្នា​នៅ​ថ្ងៃទី២៦ ខែកក្កដា។ រដ្ឋបាល​របស់​ប្រធានាធិបតី Donald Trump បាន​និយាយ​ថា​ អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​កុមារ​អាយុក្រោម ៥ ឆ្នាំ​បាន​ជួប​ជាមួយ ​ហើយ​កូនធំៗ​កំពុង​តែ​រៀបចំ​សភាពការណ៍​ជាក់ស្តែង។ កុមារ​ប្រហែល ២៥០០​នាក់​ត្រូវ​បាន​បំបែក​ចេញ​ពី​ឪពុកម្តាយ​របស់​ពួកគេ​នៅ​តាម​ព្រំដែន​អាមេរិក៕

XS
SM
MD
LG