ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាមេរិក​និង​ជប៉ុន​ផ្តោត​លើ​សហប្រតិបត្តិការ​យោធា


ប្រធានាធិបតីអាមេរិកលោក Donald Trump និង​នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បង្ហាញកាយវិការ​ក្រោយពី​ការ​ថ្លែង​សុន្ទរកថា​ នៅ​មូលដ្ឋាន​ទ័ព​មួយ​ភាគខាងត្បូង​ក្រុង​តូក្យូ​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩។ 
ប្រធានាធិបតីអាមេរិកលោក Donald Trump និង​នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បង្ហាញកាយវិការ​ក្រោយពី​ការ​ថ្លែង​សុន្ទរកថា​ នៅ​មូលដ្ឋាន​ទ័ព​មួយ​ភាគខាងត្បូង​ក្រុង​តូក្យូ​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩។ 

លោក Abe បាន​ថ្លែង​អំពី​បរិយាកាស ​ដែល​មាន​អសន្តិសុខ​​ធ្ងន់​ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់។

ការ​ពង្រឹង​ទំនាក់​ទំនង​យោធារវាង​ស.រ.អា និង​ជប៉ុន ខណៈ​ប្រទេស​ចិន​កំពុង​ងើប​ឡើង ជា​ការចាប់​អារម្មណ៍​យ៉ាង​សំខាន់​មួយ នៅ​ពេល​ដែលលោក​ប្រធានាធិបតី Donald Trump បញ្ចប់​ទស្សនកិច្ច​ផ្លូវ​រការ​ ៤​ថ្ងៃ​ទៅ​កាន់​ប្រទេសជប៉ុន។

លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe បាន​ទទួល​លោក Trump ​នៅ​លើកប៉ាល់ដឹកឧទ្ធម្ភាគចក្រ​របស់​ជប៉ុន​មួយ​គ្រឿង ដែល​បម្រុងនឹងយក​ទៅកែ​ច្នៃឲ្យ​ទៅ​ជា​កប៉ាល់​សម្រាប់​យន្ត​ហោះ​ចម្បាំង F-35 ដែល​ហោះ​ហើរ​លឿន​ជាង​សំឡេង អាច​ចុះ​ចត​បាន។

ក្នុង​ការ​កត់​សម្គាល់​របស់​ពួកគេ មេ​ដឹក​នាំ​ទាំង​ពីររូប​មិន​បាន​ហៅ​ប្រទេស​ចិន​ដោយ​ចំ​ឈ្មោះ​ទេ។ ប៉ុន្តែ​លោក Abe បាន​ថ្លែង​អំពី​បរិយាកាស ​ដែល​មាន​អសន្តិសុខធ្ងន់​ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់។

លោក​ Trump បាន​កត់​សម្គាល់​ថា ​ជប៉ុន​នឹង​ទិញ​យន្តហោះ​ចម្បាំង​ F-35 ដែល​ប្រព័ន្ធ​រ៉ា​ដាចាប់​មិន​បាន ចំនួន​១០០គ្រឿង​ថែម​ទៀត​ពី​ស.រ.អា ដែល​នឹង​ ‍«ជួយឲ្យ​ប្រទេស​យើង​ទាំង​ពីរ​ការពារ​និង​ទប់​ទល់​ជាមួយ​នឹង​ការ​គំរាម​កំហែង​យ៉ាង​ស្មុគ​ស្មាញ​ផ្សេងៗ​ក្នុង​តំបន់ និង​ក្រៅ​តំបន់‍»។

កន្លង​មក​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ប្រទេស​ជប៉ុន​អំពី​ការ​តាំង​ចិត្ត​សម្រាប់​រយៈ​ពេល​យូរ​អង្វែង​របស់​អាមេរិក ដើម្បី​ការពារ​ប្រទេស​ជប៉ុន ជាពិសេស នៅ​ក្រោម​រដ្ឋ​បាលលោក​ Trump ដែល​មាន​កេរ្តិ៍ឈ្មោះ​ជា ​អ្នករិៈគន់ប្រទេស​ជប៉ុន​ម្នាក់ ជាយូរ​មក​ហើយ។

ទស្សនកិច្ច​របស់​លោក Trump ​ទៅ​កាន់​ប្រទេស​ជប៉ុន លើក​ចុង​ក្រោយ​នេះ ត្រូវ​គេ​យល់​ឃើញ​ថា ​ជា​ការ​បន្ធូរ​ការ​ព្រួយ​បារម្ភ​ខ្លះ ទោះ​ជា​នៅ​មានការ​ខ្វែង​គំនិត​គ្នា​ក្នុង​រឿងពាណិជ្ជកម្ម​ក៏​ដោយ៕

XS
SM
MD
LG