ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​ជប៉ុន​ផ្ដោត​ខ្លាំង​លើ​កិច្ច​សហប្រតិបត្តិការ​យោធា


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ចាកចេញ​ពី​នាវា​ពិឃាដ JS Kaga បន្ទាប់​ពី​ទស្សនកិច្ច​នៅ​ក្នុង​ក្រុង Yokosuka ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ចាកចេញ​ពី​នាវា​ពិឃាដ JS Kaga បន្ទាប់​ពី​ទស្សនកិច្ច​នៅ​ក្នុង​ក្រុង Yokosuka ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។

ភាព​ជឿនលឿន​ទៅ​មុខ​នៃ​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជប៉ុន នៅ​ចំ​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ឥទ្ធិពល​របស់​ប្រទេស​ចិន គឺ​ជា​ចំណុច​ផ្ដោត​ដ៏​សំខាន់​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ក្នុង​ប្រទេស​ជប៉ុន។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Trump នៅ​លើ​កប៉ាល់ JS Kaga ដែល​ជា​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​របស់​ជប៉ុន។ កប៉ាល់​នេះ​នឹង​ត្រូវ​ប្រើ​ដើម្បី​ដឹក​យន្តហោះ​ចម្បាំង​ប្រភេទ F-35 ធ្វើ​នៅ​សហរដ្ឋ​អាមេរិក ដែល​ជា​យន្តហោះ​មាន​សមត្ថភាព​អាច​គេច​ពី​ការ​តាមដាន និង​មាន​ល្បឿន​លឿន​ជាង​សំឡេង។

មេដឹកនាំ​ទាំង​ពីរ​មិន​បាន​លើក​ឡើង​ពី​ប្រទេស​ចិន​ឲ្យ​ចំ​ឈ្មោះ​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​គោល​ជំហរ​ដ៏​ម៉ឺងម៉ាត់​ផ្នែក​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។

លោក Abe និយាយ​អំពី «ការ​កើន​ឡើង​នូវ​ស្ថានភាព​សន្តិសុខ​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់‍»។

ចំណែក​ឯ​លោក Trump វិញ បាន​និយាយ​អំពី​ការ​ទិញ​របស់​ជប៉ុន​នូវ​យន្តហោះ​ចម្បាំង F-35 Lightning II ចំនួន ១០៥ គ្រឿង​បន្ថែម​ទៀត ពី​សហរដ្ឋ​អាមេរិក ដែល​យន្តហោះ​មួយ​គ្រឿងៗ​មាន​តម្លៃ​ប្រហែល ១០០ លាន​ដុល្លារ​អាមេរិក។ លោក Trump បាន​បញ្ជាក់​ថា ការ​ទិញ​យន្តហោះ​នេះ​នឹង​ជួយ​ប្រទេស​ទាំង​ពីរ​ការពារ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ស្មុគស្មាញ​ជា​ច្រើន​នៅ​ក្នុង​តំបន់ និង​នៅ​ក្រៅ​តំបន់។

ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​បាន​បញ្ចប់​មក ជប៉ុន​តែងតែ​ពឹង​ផ្អែក​លើ​កង​កម្លាំង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​ការពារ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG