ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោក Abe មាន​ទស្សនៈ​ផ្ទុយ​គ្នា​រឿង​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង


លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​នៅ​ពេល​លោក​ជួប​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង​តូក្យូ។
លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​នៅ​ពេល​លោក​ជួប​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង​តូក្យូ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​បង្ហាញ​ទស្សនៈ​ផ្ទុយ​គ្នា​ នៅ​ថ្ងៃ​ចន្ទ​នេះ ​អំពី​ថា​តើ​ការ​សាកល្បង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែរ​ ឬ​ក៏​យ៉ាង​ណា​នោះ ប៉ុន្តែ​លោក​ទាំង​ពីរ​នៅតែ​មូល​មតិ​គ្នា​ ទាក់ទិន​នឹង​គោល​បំណង​ចុង​ក្រោយ​នៃ​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ឧបទ្វីប​កូរ៉េ​មួយ​ដែល​គ្មាន​នុយក្លេអ៊ែរ។

ដោយ​ថ្លែង​នៅ​ក្នុង​ពេល​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ បន្ទាប់ពី​បាន​ពិភាក្សា​គ្នា​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​រួច​មក លោក Trump បាន​និយាយ​ថា លោក​យល់​ឃើញ​ថា ការ​សាកល្បង​នេះ​គឺ​ជា​ការ​ប្រឹងប្រែង​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍ ហើយ​លោក​បាន​បន្ថែម​ថា ខ្លួន​លោក​ផ្ទាល់ លោក​មិន​ខ្វល់​អំពី​រឿង​នេះ​ទេ។

លោក Abe បាន​និយាយ​ថា ការ​សាកល្បង​នេះ​ពិតជា​បាន​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ លោក​ក៏​បាន​សង្កត់ធ្ងន់​ម្ដង​ហើយ​ម្ដង​ទៀត​ថា នៅ​ក្នុង​ការ​ចរចា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង រដ្ឋាភិបាល​របស់​លោក​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ចាប់​ពង្រត់​ពលរដ្ឋ​ជប៉ុន​ដែល​ធ្វើ​ឡើង​ដោយ​កូរ៉េ​ខាង​ជើង។

ការ​លើក​ឡើង​របស់​លោក Trump ផ្ដោត​ភាគ​ច្រើន​លើ​បញ្ហា​សេដ្ឋកិច្ច ដោយ​លោក​បាន​បង្ហាញ​ពី​ការ​រំពឹង​របស់​លោក​នៅ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ជប៉ុន និង​ចិន ដែល​នឹង​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក និង​បាន​លើក​ឡើង​អំពី​អ្វី​ដែល​លោក​យល់​ឃើញ​ថា​ជា «សក្ដានុពល​សេដ្ឋកិច្ច​ដ៏​ធំ​មហិមា‍» ដែល​កំពុង​រង់​ចាំ​ប្រទេស​កូរ៉េ​ខាង​ជើង ប្រសិនបើ​ប្រទេស​នេះ​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ ដែល​មាន​បញ្ចូល​ទាំង​ការ​លះបង់​ចោល​នូវ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG