ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថា៖ ឧត្តមសេនីយ៍ Soleimani ​របស់​អ៊ីរ៉ង់បាន​គំរាម​កំហែង​សន្តិសុខ


រូបឯកសារ៖ ​ឧត្តមសេនីយ៍អ៊ីរ៉ាក់​លោក Qassem Soleimani ដែល​​សហរដ្ឋ​អាមេរិកបាន​សម្លាប់​នៅ​ក្នុងការ​វាយ​ប្រហារ​ដោយ​​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ដ្រូន
រូបឯកសារ៖ ​ឧត្តមសេនីយ៍អ៊ីរ៉ាក់​លោក Qassem Soleimani ដែល​​សហរដ្ឋ​អាមេរិកបាន​សម្លាប់​នៅ​ក្នុងការ​វាយ​ប្រហារ​ដោយ​​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ដ្រូន

ក្រុមមន្រ្តី​សហរដ្ឋ​អាមេរិកបាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ឧត្តមសេនីយ៍អ៊ីរ៉ាក់​លោក Qassem Soleimani ដែលសហរដ្ឋ​អាមេរិកបាន​សម្លាប់​នៅ​ក្នុងការ​វាយ​ប្រហារ​ដោយយន្ត​ហោះ​គ្មាន​មនុស្ស​បើក​ដ្រូន បាន​គំរាម​កំហែងយ៉ាង​ខ្លាំង​ដល់​ពល​រដ្ឋ​អាមេរិកាំង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ​ក៏ប៉ុន្តែជា​ថ្មី​ម្តងទៀតមិន​បាន​ផ្តល់​ភស្តតាង​ជាក់​លាក់​នៃ​ការ​វាយ​ប្រហារ​ណាមួយ​ដែល​លោកប្រហែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​នោះ​ទេ។

រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ប្រាប់​ក្រុមអ្នក​យក​ព័ត៌មាន​ថា ​«មាន​ព័ត៌មាន​ជាច្រើន​មកពី​ប្រភព​ស៊ើបការណ៍​សម្ងាត់​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ប្រធានា​ធិបតី​អាមេរិក​លោក ​ដូណាល់ ​ត្រាំ ​មុនពេល​លោក​ធ្វើ​ការ​សម្រេច​ដើម្បី​វាយ​ប្រហារ​ឧត្តមសេនីយ៍ Soleimani កាល​ពី​សប្តាហ៍​មុន​ដែល​បាន​សម្លាប់​លោក​នៅឯ​ចំណត​យន្តហោះ​ក្រុង​បាកដាដ​ក្នុង​ប្រទេស​អ៊ីរ៉ាក់»។

លោក Robert O’Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិកបាននិយាយ​ថា ឧត្តម​សេនីយ៍ Soleimani បាន​រៀប​ចំគម្រោង​វាយ​ប្រហារ​លើ​ផលប្រយោជន៍​សហរដ្ឋ​អាមេ រិក​ដែល​នៅ​ទី​នោះ​ឧត្តមសេនីយ៍​រូបនេះ ​នឹង​សម្លាប់​អ្នកការទូត ​ទាហាន នាវិក​ ទាហាន​ និង​ទាហានជើងទឹក​អាមេរិកាំង។ ក៏ប៉ុន្តែ ​ដូចជា​លោក​រដ្ឋ​មន្រ្តីការ​បរ​ទេសអាមេរិក Pompeo ដែរ ​លោក O’Brien មិន​បាន​ផ្តល់​ភាព​ជាក់​លាក់​ស្តីពី​ពេល​វេលា​អ្វី​ដែល​ពួក​មន្រ្តី​រដ្ឋ​បាល​របស់​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ហៅ​ថា «ការគំរាម​កំហែង​ដ៏ធំ»​ ដែល​ឧត្តម​សេនីយ៍ Soleimani បាន​ធ្វើ​នោះ​ទេ។

លោក O’Brien បាន​ហៅ​ថា «វា​ជា​ភស្តតាង​ដ៏ធំ​និង​ការស៊ើបការណ៍​យ៉ាង​ខ្លាំង» ខណៈ​ដែល​និយាយបន្ថែម​ទៀត​ថា «ជាអកុសល ​យើងមិន​អាច​បញ្ចេញ​ព័ត៌​មាន​នេះ​នៅ ពេល​នេះ​ទេ ​ក៏ប៉ុន្តែ​ខ្ញុំអាច​ប្រាប់​លោក​ថា វាជា​ភស្តតាង​យ៉ាង​ធំ»។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Pompeo បាន​និយាយ​ទៀត​ថា «យើងអាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ឧត្តម​សេនីយ៍ Soleimani មិនត្រឹម​តែ​ធ្វើ​បញ្ហា​ទាំង​អស់​ដែល​យើងបាន​រៀបរាប់​ដូចជា ​ការ​សម្លាប់​មនុស្ស​រាប់​ម៉ឺននាក់ ​ការ​បំផ្លិច​បំផ្លាញ​ប្រទេស​នានា​ដូចជា​នៅ​លីបង់​និង​អ៊ីរ៉ាក់​ដែល​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ទាំង ២​នោះ​ចង់​បាន​អធិបតេយ្យភាព ឯករាជ្យ​ភាព​ និង​សេរីភាព។ នេះ​ជា​ស្នាដៃ​របស់ឧត្តម​សេនីយ៍ Soleimani»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG