ប្រទេសអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោក កំពុងចរចាយ៉ាងស្វិតស្វាញអំពីបញ្ហាអាវុធបរមាណូនៅក្នុងទីក្រុងវីយេន ក្រោយពីថ្ងៃកំណត់ចុងក្រោយបានកន្លងផុតជាថ្មីម្តងទៀត។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា John Kerry បានជួបនៅព្រឹកថ្ងៃសុក្រនេះជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif និងក្រុមមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅសណ្ឋាគារមួយក្នុងក្រុងវីយេន ដែលជាកន្លែងចរចាគ្នានោះ។
ថ្លែងពីរានហាលនៃសណ្ឋាគារមួយ លោក Zarif បាននិយាយថា មានការជឿនលឿនទៅមុខក្នុងការចរចា។ ប៉ុន្តែពេលពួកអ្នកកាសែតសួរលោកថា តើលោកនឹងស្ថិតនៅក្នុងរដ្ឋធានីវីយេន រហូតដល់ចុងសប្តាហ៍នេះដែរឬទេលោកបានឆ្លើយតបថា ប្រហែលជាអញ្ចឹងហើយ។លោកស្រែកប្រាប់ពួកអ្នកយកព័ត៌មានថា យើងគ្មានថ្ងៃកំណត់ចុងក្រោយទេ យើងចង់ឲ្យមានកិច្ចព្រមព្រៀងល្អមួយ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍លោក John Kerry បានព្រមានថា បើសិនជាគ្មានការសម្រេចយ៉ាងពិបាក នៅពេលឆាប់ៗទេនោះ ក្រុមអ្នកចចាររបស់លោក ត្រៀមខ្លួននឹងបញ្ចប់ដំណើរការនេះហើយ៕