ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ចរចាលើ​កិច្ចព្រមព្រៀង​​បរមាណូ​របស់​អ៊ីរ៉ង់​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រ


លោកស្រី ​Federica Mogherini ប្រធាន​ផ្នែក​គោលនយោបាយ​ការបរទេស​នៃ​សហភាពអឺរ៉ុប ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​មុខ​សណ្ឋាគារ Hotel Coburg ដែល​ជា​កន្លែង​រៀបចំកិច្ច​ចរចារបរមាណូអ៊ីរ៉ង់ ក្នុង​ទីក្រុងវីយែន ប្រទេសអូទ្រីស។
លោកស្រី ​Federica Mogherini ប្រធាន​ផ្នែក​គោលនយោបាយ​ការបរទេស​នៃ​សហភាពអឺរ៉ុប ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​មុខ​សណ្ឋាគារ Hotel Coburg ដែល​ជា​កន្លែង​រៀបចំកិច្ច​ចរចារបរមាណូអ៊ីរ៉ង់ ក្នុង​ទីក្រុងវីយែន ប្រទេសអូទ្រីស។

មន្ត្រីស.រ.អា.​បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​ថា កិច្ចព្រមព្រៀង​បរមាណូបណ្តោះអាសន្ន​មួយ​រវាង​ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​មហា​អំណាច៦​នឹង​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃសុក្រ​ដើម្បី​ផ្តល់​ពេល​វេលា​ថែម​ទៀត​សម្រាប់​កិច្ច​ចរចា​គ្នា​អំពី​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ។

លោកស្រី Marie Harf ​អ្នកនាំពាក្យ​នៃ​គណៈប្រតិភូ​ស.រ.អា.​បាន​និយាយ​ថា៖ «យើង​បានធ្វើឱ្យ​មាន​ការជឿន​លឿន​ច្រើន​ក្រាស់ក្រែល​ក្នុង​ផ្នែកទាំង​អស់​ ក៏​ប៉ុន្តែ​ការងារ​នេះ​មាន​លក្ខណៈ​បច្ចេកទេស​ខ្ពស់​ហើយ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ទាំង​អស់​ដែល​មាន​ការទាក់ទិន»។

សេចក្តី​ថ្លែងការណ៍​របស់លោកស្រី​ Harf ​បាន​ចែង​ថា៖ «យើង​ខ្វល់ខ្វាយ​អំពី​គុណភាព​នៃ​កិច្ចព្រមព្រៀង​នេះ​ជាងពេល​វេលា​នៃ​ការ​មាន​កិច្ចព្រមព្រៀងនេះ...»។

លោកស្រី ​Federica Mogherini ប្រធាន​ផ្នែក​គោលនយោបាយ​ការបរទេស​នៃ​សហភាពអឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា៖ «យើង​បកស្រាយ​ការ​កំណត់​ពេល​វេលា​របស់​យើង​តាម​វិធី​ទោរទន់​មួយ ​ដែល​មាន​ន័យ​ថា​ យើង​ចំណាយ​ពេល​វេលា​ច្រើន​ថ្ងៃ​ដែល​យើង​នៅ​តែត្រូវការ​ដើម្បី​ធ្វើឱ្យ​សម្រេច​កិច្ច​ព្រមព្រៀង​នេះ»​ ដោយ​លោកស្រី​បាន​ថ្លែង​បន្ថែម​ថា​ នៅ​មា​ន​បញ្ហា​ពិបាកៗ​មួយ​ចំនួនទៀត​ដែល​ត្រូវ​ដោះស្រាយ៕

XS
SM
MD
LG