ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តី​ការបរទេស​ស.រ.អា.​និង​អ៊ីរ៉ង់​ជួប​ប្រជុំ​គ្នា​ខណៈ​ដែល​ថ្ងៃ​កំណត់​ជិត​មក​ដល់


រដ្ឋ​មន្រ្តី​ការបរទេស​ស.រ.អា.​ John kerry (រូប​កណ្តាល) ជួប​ជាមួយ​រដ្ឋ​មន្រ្តី​ការ​បរទេស​អ៊ីរ៉ង់ Mohammad Javad Zarif នៅ​ក្នុង​ក្រុង​វីយែន ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥។
រដ្ឋ​មន្រ្តី​ការបរទេស​ស.រ.អា.​ John kerry (រូប​កណ្តាល) ជួប​ជាមួយ​រដ្ឋ​មន្រ្តី​ការ​បរទេស​អ៊ីរ៉ង់ Mohammad Javad Zarif នៅ​ក្នុង​ក្រុង​វីយែន ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា.​ John Kerry​ និង​សមភាគី​អ៊ីរ៉ង់​របស់​លោក​គឺ​លោក Mohammad Javad Zarif បាន​ជួប​ប្រជុំ​គ្នា​ប្រមាណ​មួយ​ម៉ោង​ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍​នៅ​ក្នុង​ក្រុង​វីយែន (Vienne)។ អត្ថាធិប្បាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​អង្គការ​ឃ្លាំ​មើល​ខាង​បរមាណូ​របស់​អ.ស.ប.​មាន​សុទិដ្ឋនិយម​អំពី​លទ្ធភាព​នៃ​ការ​មាន​ការ​ជឿនលឿន​នៅ​ក្នុង​កិច្ច​ចរចា​បរមាណូ​រវាង​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​ជា​មហា​អំណាច​ក្នុង​ពិភពលោក។

បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​អាមេរិកាំង​ម្នាក់​ កិច្ចចរចា​ទល់​មុខ​គ្នា​រវាង​លោក​ Kerry និង​លោក Zarif បាន​ចាប់​ផ្តើម​ធ្វើ​នៅ​ម៉ោង៦​និង​៨នាទី​ល្ងាច​ម៉ោង​នៅ​ក្នុង​ក្រុង​វីយែន។ លោក​រដ្ឋ​មន្ត្រី​ទាំង​ពីរ​នាក់​មិន​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​អ្វី​ទេ​នៅ​ក្រោយ​ជំនួប​គ្នា​នោះ។

លោក Yukiya Amano អគ្គនាយក​នៃ​ទីភ្នាក់ងារ​ថា​មពល​បរមាណូ​អន្តរជាតិ​បាន​និយាយ​ប្រាប់​ក្រុម​អ្នកកាសែត​កាល​ពី​ពេល​មុន​នេះ​ថា លោក​រំពឹង​ថា​នឹង​មាន​របាយការណ៍​ពេញ​លេញ​ពី​ក្រុម​លោក​ក្នុង​រយៈពេល​៦​ខែ​ទៀត​អំពី «លទ្ធភាព​នៃ​ទំហំ​យោធា» របស់​កម្មវិធី​បរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់។​

លោក​ Amano បានថ្លែង​ថា ​លោក​បាន​ឃើញ​មាន​ការ​ជឿនលឿន​នៅ​ពេល​លោក​ទៅ​ទស្សនា​ប្រទេស​អ៊ីរ៉ង់​ កាល​ពី​ថ្ងៃព្រហស្បតិ៍ ​ក៏​ប៉ុន្តែ​ថា​ មាន​សេចក្តី​ត្រូវ​ការ​ធ្វើ​ការងារ​ថែមទៀត។ ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ក៏​អត្ថាធិប្បាយ​របស់​លោក​បាន​ត្រូវ​ឃើញ​ថា​ជា​ព្រឹត្តិការណ៍​វិជ្ជមាន​មួយ​ដោយ​អ្នក​វិភាគ​ដែល​ស្ទង់ប៉ាន់​មើល​ថា​តើ​កិច្ច​ចរចា​រវាង​អ៊ីរ៉ង់ និង​មហាអំណាច​ពិភពលោក​អាច​នាំ​ឱ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ឬ​ទេ​នៅ​មុន​ថ្ងៃ​កំណត់​ចុង​ក្រោយ​បង្អស់​នៅ​ថ្ងៃអង្គារ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG