ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ការរឹតត្បិត​ទិដ្ឋាការ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន


ស្លាកក្រុមហ៊ុននៅពីក្រោយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo អំឡុងពេលសន្និសីទសារព័ត៌មាន នៅក្រសួងការបរទេស ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​នឹង​ដាក់​ការរឹតត្បិត​ផ្នែក​ទិដ្ឋាការ​លើ​បុគ្គលិក​មួយ​ចំនួន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន រួមមាន​ក្រុមហ៊ុន Huawei ដែល​ផ្តល់​ការគាំទ្រ​ខាង​សម្ភារៈ​ដល់​របប​ដែល​ទាក់ទិន​ក្នុង​ការរំលោភ​សិទ្ធិ​មនុស្ស​និង​ការរំលោភ​ធ្វើបាប​ផ្សេងៗ​ទៀត​ទូទាំង​សាកល​លោក។

កាលពី​ថ្ងៃ​ពុធ លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​និយាយ​ថា ក្រុមហ៊ុន​ទូរគមនាគមន៍​នៅ​ជុំវិញ​ពិភពលោក​ក៏ត្រូវតែ​ពិចារណា​ខ្លួន​ឯង​អំពី​ការប្រកាស​ថា ប្រសិនបើ​ពួកគេ​ធ្វើពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន Huawei គឺ​ «ពួកគេកំពុង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ្នក​រំលោភ​សិទ្ធិ​មនុស្ស»។

ការ​ប្រកាស​នេះត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ចំណាត់ការ​ថ្មីៗ​បំផុត​ដើម្បី​ដាក់​ទណ្ឌកម្ម​ការចោទប្រកាន់​ពី​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ប្រឆាំង​នឹង​ជនជាតិ​ភាគតិច​កាន់​សាសនា​ឥស្លាម​នៅក្នុង​ប្រទេស​ចិន។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Pompeo បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​មួយ​ថា «ក្រុមហ៊ុន​នានា​ដែល​រងផល​ប៉ះពាល់​ដោយ​ចំណាត់​ការ​នៅថ្ងៃ​នេះ រួមមាន​ក្រុមហ៊ុន Huawei ជា​អាវុធ​នៃ​ ការលួចស៊ើបការណ៍​របស់​គណបក្ស​កុម្មុយនិស្ត​ចិនដែល​ពិនិត្យ​ចាប់ពិរុទ្ធ​ពួក​ប្រឆាំង​និង​ជួយ​ប្រមូល​ផ្តុំ​មនុស្ស​ដ៏ច្រើននៅក្នុង​ជំរំ​នៅ​ខេត្ត​ស៊ីនជាង។ តាមការពិត​ បុគ្គលិក​របស់​ក្រុមហ៊ុន Huawei បាន​ផ្តល់​ការជួយឧបត្ថម្ភ​ខាង​សម្ភារៈ​ដល់​របប​គណបក្ស​កុម្មុយនិស្ត​ចិន​ដែល​បាន​ប្រព្រឹត្តការរំលោភ​សិទ្ធិ​មនុស្ស»។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មិន​បានផ្តល់​ឈ្មោះ​ពិតប្រាកដ​របស់​បុគ្គលិក​ក្រុម ហ៊ុន​បច្ចេកវិទ្យា​របស់​ចិន​ដែល​រងផលប៉ះពាល់​ដោយ​ការរឹតត្បិត​ទិដ្ឋាការ​នោះ​ទេ។

ចំណាត់ការរបស់​សហរដ្ឋ​អាមេរិក​ក៏​បាន​កើត​មានឡើង​មួយ​ថ្ងៃ​ បន្ទាប់ពី​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​ប្រកាស​ថា ខ្លួន​នឹង​ហាមឃាត់​ក្រុមហ៊ុន Huawei មិន​ឲ្យមាន​តួនាទី​សំខាន់​ក្នុង​ការអភិវឌ្ឍ​បណ្តាញ​ទូស័ព្ទ 5G ជំនាន់​ថ្មី​នៅ​ក្នុង​ចក្រភព​អង់គ្លេស។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​និយាយ​ថា ក្រុមហ៊ុន Huawei អាច​ផ្តល់ឲ្យ​គណបក្ស​កុម្មុយ​និស្ត​ចិន​តាម«ទ្វារក្រោយ»ដើម្បី​ធ្វើ​ចារកម្ម។ ការអះអាង​នេះ​បាន​ត្រូវ​ក្រុមហ៊ុន Huawei ច្រាន​ចោល៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG