ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​សហរដ្ឋ​អាមេរិក​នឹង​បោះ​ឆ្នោត​លើ​សេចក្ដី​សម្រេច​ថ្កោលទោស​ទស្សនៈ​បែប​ប្រកាន់​ពូជសាសន៍​របស់​លោក Trump


ក្រុម​តំណាងរាស្ត្រ​ស្ត្រី​ធ្វើ​ការ​ឆ្លើយតប​ទៅ​នឹង​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។
ក្រុម​តំណាងរាស្ត្រ​ស្ត្រី​ធ្វើ​ការ​ឆ្លើយតប​ទៅ​នឹង​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​គ្រោង​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​លើ​សេចក្ដី​សម្រេច​មួយ​ដើម្បី «ថ្កោលទោស​ទស្សនៈ​បែប​ប្រកាន់​ពូជ​សាសន៍​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​ធ្វើ​ឡើង​សំដៅ​លើ​សមាជិក​សភា»។ សេចក្ដី​សម្រេច​នេះ​គឺ​ជា​ការ​ឆ្លើយតប​ចំពោះ​សារ​ហូរហែ​របស់​លោក Trump នៅ​លើ Twitter ដែល​វាយ​ប្រហារ​លើ​សមាជិក​សភា ៤ នាក់ ដែល​មិន​មែន​ស្បែក​ស»។

លោក Steny Hoyer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា បាន​ប្រកាស​អំពី​ការ​បោះ​ឆ្នោត​នេះ និង​បាន​និយាយ​ថា លោក​សង្ឃឹម​ថា សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​នឹង «ផ្ដល់​អាទិភាព​លើ​ជាតិ​មុន​គណបក្ស» ហើយ​នឹង​បោះ​ឆ្នោត​គាំទ្រ​វិធានការ​នេះ​រួម​ជាមួយ​នឹង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

អត្ថបទ​នៃ​សេចក្ដី​សម្រេច​នេះ «រិះគន់​ខ្លាំងៗ​លើ​ទស្សនៈ​បែប​ប្រកាន់​ពូជសាសន៍​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​ទស្សនៈ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ដូច​ជា​ត្រឹមត្រូវ​តាម​ច្បាប់ និង​បាន​បង្កើន​ការ​ភ័យ​ខ្លាច និង​ការ​ស្អប់​គុំកួន​លើ​ពលរដ្ឋ​អាមេរិកាំង​ថ្មី និង​ពលរដ្ឋ​ដែល​មិន​មែន​ស្បែក​ស ដោយ​លោក​បាន​និយាយ​ថា ពលរដ្ឋ​អាមេរិកាំង​ដែល​ជា​ជន​អន្តោប្រវេសន៍ និង​អ្នក​ដែល​លោក​យល់​ថា​ជា​ជន​អន្តោប្រវេសន៍​គួរតែ​ត្រឡប់​ទៅ​កាន់​ប្រទេស​ផ្សេង​វិញ ដោយ​លោក​សំដៅ​លើ​ជន​អន្តោប្រវេសន៍ និង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ថា​ជា «អ្នក​ឈ្លានពាន» ហើយ​លោក​បាន​និយាយ​ថា សមាជិក​សភា​ដែល​ជា​ជន​អន្តោប្រវេសន៍ (ឬ​ក៏​សមាជិក​សភា​ណា​ដែល​ត្រូវ​បាន​សន្និដ្ឋាន​ដោយ​យល់​ច្រឡំ​ថា​ជា​ជន​អន្តោប្រវេសន៍) មិន​អាច​ធ្វើ​ជា​សមាជិក​សភា ឬ​ក៏​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន»។

សមាជិក​សភា​ដែល​លោក Trump វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​នេះ​គឺ​អ្នកស្រី Ilhan Omar អ្នកស្រី Alexandria Ocasio-Cortez អ្នកស្រី Ayana Pressley និង​អ្នកស្រី Rashida Tlaib៕

XS
SM
MD
LG