ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​តំណាងរាស្ត្រ​ស.រ.អា.​បោះឆ្នោត​រក្សា​ក្រុម​គ្រួសារ​ជន​ចំណាក​ស្រុក​ឲ្យ​នៅ​ជុំ​គ្នា


លោក Paul Ryan ប្រធាន​សភាតំណារាស្ត្រ​អាមេរិក​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​វិមានសភា Capitol រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

ពួក​សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​មាន​គម្រោង​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ​ស្តី​ពី​វិធានការ​ដើម្បី​រក្សា​ក្រុម​គ្រួសារឲ្យ​នៅ​ជុំ​គ្នា​នៅពេល​ដែល​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ដែល​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ខុសច្បាប់​នៅតាម​បណ្តោយ​ព្រំ​ដែន​ជាមួយ​ប្រទេស​ម៉ិកស៊ិក ​ក៏ប៉ុន្តែ​ជោគ​វាសនា​របស់​ពួកគេ​នៅ​មាន​ភាព​មិន​ប្រាកដ​ប្រជា។

ពួក​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភាតំណាង​រាស្ត្រ​មិន​អាច​ឈោង​ដល់​ការ​មូល​មតិ​គ្នា ​ក៏ប៉ុន្តែ​បាន​បោះ​បង់​ចោល​ការ​ប៉ុន​ប៉ង​ដើម្បី​ផ្លាស់​ប្តូរ​គោល​នយោបាយ​ជន​អន្តោ​ប្រវេសន៍​សហរដ្ឋ​អាមេរិក។

ក៏ប៉ុន្តែ ពួកគណបក្ស​សាធារណរដ្ឋ​កំពុង​ធ្វើ​ការលើ​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​ទំហំ​តូចជាងមុន​ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជាច្បាប់​បន្ទាប់​ពី​ការ​សម្រេច​របស់​ប្រធានា​ធិប​តី​ត្រាំ​កាល​ពី​សប្តាហ៍​មុន​ដើម្បី​បញ្ចប់​ការ​បំបែក​កូនក្មេង​ចេញ​ពីឪពុកម្តាយ​របស់​ខ្លួន​ខណៈ​ដែល​ពួកគេ​រង់ចាំ​សវនាការ​តុលាការ​ស្តីពីការ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Paul Ryan ប្រធាន​សភាតំណារាស្ត្រ​បាន​និយាយ​ថា «យើង​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​យើង​ចង់​រក្សា​ក្រុម​គ្រួសារ​ឲ្យ​នៅ​ជុំគ្នា​ហើយ​យើង​ចង់​ការពារ​ព្រំដែន​និង​ពង្រឹង​ច្បាប់​របស់​យើង។យើង​អាច​កិច្ច​ការ​ទាំងអស់​នេះ​ហើយ​នេះ​ជា​ច្បាប់​ដែល​យើង​កំពុង​គាំទ្រ​និង​កំពុង​ស្នើ»។

ប្រធានាធិបតី​ត្រាំ​បាន​ប្រាប់​សមាជិកសភា​នៅ​សេតវិមាន​ថា​ ​លោក​ចង់​បាន​ថវិកា​កាន់​តែ​ច្រើន​ឡើង​សម្រាប់​របង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ជាមួយ​ប្រទេស​ម៉ិកស៊ិក​ដែល​លើស​ពី​ចំនួន១ពាន់​៦រយលាន​ដុល្លារ​ដើម្បី​យើង​អាច​បញ្ចប់​របង​នោះ​ឲ្យ​បាន​ឆាប់​រហ័ស​ដើម្បី​ទប់ការ​ហូរ​ចូលជន​ចំណាក​ស្រុក​ខុសច្បាប់៕

XS
SM
MD
LG