ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បំបែក​កូនក្មេង​ពី​ឪពុក​ម្តាយ​កំពុង​កាន់​តែកើនឡើង​នៅឯ​ព្រំដែន


ក្មេងៗ​អន្តោប្រវេសន៍ ដែល​ភាគ​ច្រើន​ត្រូវ​បាន​បំបែក​ចេញ​ពី​ឪពុកម្តាយ​របស់​ពួកគេ ក្រោម​គោលនយោបាយ «គ្មាន​ការ​លើកលែង» របស់​រដ្ឋបាល​លោក​ ត្រាំ ស្នាក់​នៅ​ក្នុង​តង់​នៅ​ជាប់​ព្រំដែន​ម៉ិកស៊ិក នៅ​ក្នុង​ក្រុង Tornillo រដ្ឋ Texas កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
ក្មេងៗ​អន្តោប្រវេសន៍ ដែល​ភាគ​ច្រើន​ត្រូវ​បាន​បំបែក​ចេញ​ពី​ឪពុកម្តាយ​របស់​ពួកគេ ក្រោម​គោលនយោបាយ «គ្មាន​ការ​លើកលែង» របស់​រដ្ឋបាល​លោក​ ត្រាំ ស្នាក់​នៅ​ក្នុង​តង់​នៅ​ជាប់​ព្រំដែន​ម៉ិកស៊ិក នៅ​ក្នុង​ក្រុង Tornillo រដ្ឋ Texas កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។

ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក​កំពុង​បំបែក​កូនក្មេង​ដែល​គ្មានឯកសារ​ជាមួយ​ឪពុក​ម្តាយ​របស់​ពួកគេ​ដែល​បាន​ឆ្លង​កាត់​ព្រំដែន​ភាគ​ខាង​ត្បូងក្នុង​អត្រា​មួយ​លឿន​ជាង​ដែល​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​កាល​ពី​ពេល​មុន ​នេះតាម​ទិន្នន័យ​ដែល​បាន​ផ្តល់​ឲ្យ​ពួក​អ្នក​យក​ព័ត៌មាន​ដោយ​មន្ត្រី​អន្តោ​ប្រវេសន៍​កាល​ពី​ថ្ងៃព្រហស្បតិ៍។​ នៅ​ក្នុង​រយៈ​ពេល​៣៥​ថ្ងៃ​ចាប់តាំង​ពី​ថ្ងៃ​ទី​៥ ​ខែឧសភា​ដល់​ថ្ងៃ​ទី៩ ​ខែ​មិថុនា​នេះ ​កូន​ក្មេង​២៣២៩​នាក់ បាន​ត្រូវ​គេ​បំបែក​ពី​ឪពុក​ម្តាយ ឬ​អ្នក​ព្យាបាល​ជា​មធ្យម​រយៈ​ពេល​៦៧​ថ្ងៃនៅពេល​ដែល​មនុស្ស​ពេញ​វ័យ​បាន​ប្រឈម​ការ​ចោទ​ប្រ​កាន់ឧក្រិដ្ឋ​កម្ម​សហព័ន្ធ​ចំពោះ​ការ​ចូល​ប្រទេស​អាមេរិក​ខុសច្បាប់ ​និង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​និរទេស​ខ្លួនដោយ​សារ​គោល​នយោបាយ​ថ្មី​របស់​រដ្ឋបាល​ប្រធានា​ធិបតី​ត្រាំដែល​ហៅ​ថា ​ការ​មិន​អត់​ឱន​ឲ្យ​ទាល់​តែ​សោះ។

​ចំនួន​កូនក្មេង​ដែលបំបែក​ពីឪពុក​ម្តាយ​ឬ​អាណាព្យាបាល​ដែល​បាន​ផ្តល់​ដោយ​ក្រសួង​សន្តិសុខ​មាតុភូមិ​កាល​ពី​ចុង​សប្តាហ៍​មុនបាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ចន្លោះ​ថ្ងៃ​ទី១៩​ខែ​មេសា​និង​ថ្ងៃ​ទី៣១ ​ខែ​ឧសភា ​កូនក្មេង​ចំនួន​១៩៩៥​នាក់​បាន​ត្រូវ​គេ​យក​ចេញ​ពីឪពុកម្តាយ​របស់​ខ្លួន​ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ទីជម្រក​ដែល​ផ្តល់​ថវិកា​ដោយ​រដ្ឋាភិបាល ​ដែល​ជាមធ្យម​មាន​ការ​បំបែក​កូនក្មេង​ទាំង​នោះ​ពី​ឪពុកម្តាយ​ចំនួន​៤៨​នាក់​ក្នុង​មួយ​ថ្ងៃ។

ការ​បំបែក​កូន​ក្មេងទាំង​នោះ​នៅពេល​សព្វថ្ងៃ​នេះ ​ជួន​គ្នា​នៅពេល​ដែល​លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក Jeff Sessions ​បាន​ប្រកាស​គោល​នយោ​បាយ​នៅ​ថ្ងៃ​ទី៦ ​ខែ​មេសា​ និង​នៅពេល​ដែល​ក្រសួង​សន្តិសុខ​មាតុភូមិ​សហ​រដ្ឋ​អាមេរិក​ដែល​រួមមាន​នាយកដ្ឋានគយ​ និង​ការ​ពារ​ព្រំ​ដែន​សហរដ្ឋ​អាមេរិកបាន​ចូលរួម​ការ​ផ្តួចផ្តើម​នៅ​ថ្ងៃ​ទី៧ ​ខែ​ឧសភា។ VOA បាន​ស្នើ​ទិន្នន័យ​បន្ថែម​ស្តី​ពីការ​បំបែក​កូន​ក្មេង​ពី​ឪពុកម្តាយ​នេះ​មក​ពី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហ​រដ្ឋ​អាមេរិក​ដែល​ជួន​គ្នា​ជាមួយ​កាលបរិច្ឆេទ​សំខាន់ៗ​នៃ​ការ​ផ្តួចផ្តើម​នេះ៕

XS
SM
MD
LG