ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនអន្តោប្រវេសន៍​ខិតខំស្វែង​​រកព័ត៌មាន​កូនៗដែល​ត្រូវ​បំបែក​ចេញ


បាតុករ​ម្នាក់​លើក​ស្លាកសញ្ញា​នៅ​ខាងក្រៅ​ក្លោង​ទ្វារមន្ទិរ Port of Entry កាលពី​ថ្ងៃទី​២១ មិថុនា ឆ្នាំ ២០១៨ក្នុង​ទីក្រុង​ Fabens រដ្ឋ​តិចសាស​។
បាតុករ​ម្នាក់​លើក​ស្លាកសញ្ញា​នៅ​ខាងក្រៅ​ក្លោង​ទ្វារមន្ទិរ Port of Entry កាលពី​ថ្ងៃទី​២១ មិថុនា ឆ្នាំ ២០១៨ក្នុង​ទីក្រុង​ Fabens រដ្ឋ​តិចសាស​។

រយៈ​ពេល​ពីរថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ​ បាន​បញ្ជា​ឱ្យ​បញ្ចប់​ការបំបែក​ក្រុម​គ្រួសារ​ជនអន្តោប្រវេសន៍​ដែល​មក​ដល់​ព្រំដែន​សហរដ្ឋ​អាមេរិក​និង​ម៉ិកស៊ិក​ មាន​ឪពុកម្តាយ​កុមារ​ចំនួន​បីនាក់​ក៏​ដូច​ជា​មនុស្ស​ជាច្រើនពាន់នាក់​កំពុង​ខ្នះខ្នែង​ស្វែងរក​ព័ត៌មាន​ពី​ទីកន្លែង​និង​សុខទុក្ខកូនៗរបស់​ពួកគេ។ នេះ​បើតាម​ការបញ្ជាក់​របស់​មេធាវី​របស់​ពួកគេ។ ​

លោក​Jeremy Wesevich ​មេធាវី​នៃ​ក្រុមហ៊ុន​ជំនួយការផ្នែកច្បាប់ ​RioGrande ​នៅ​រដ្ឋ​តិចសាស​បាន​បញ្ជាក់​បន្ថែម​ថា៖

«អតិថិជន​របស់​យើង​កំពុង​ជាប់​នៅ​មន្ទីរ​ឃុំឃាំង​ដោយ​មិន​ទទួល​បាន​ព័ត៌មាន​ពីកូនៗ​របស់​ពួក​គេ​ទេ។ រដ្ឋាភិបាល​មាន​នីតិវិធី​ក្នុងការផ្តល់​ព័ត៌មាន​ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ​គឺ​មិន​បាន​ផ្តល់​គ្រប់​គ្រាន់ទេ‍»។​

អង្គការ​ជំនួយ​ផ្នែ​កច្បាប់មួយនេះ​កំពុងតែតំណាង​ឱ្យ​គ្រួសារ​ទាំង​បីនេះ​ដាក់​ពាក្យប្តឹង​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ​ត្រាំ ​ពីបទ​បំបែក​បំបាក់​គ្រួសារ​ពួកគេ។ នេះ​គឺ​ជា​បញ្ហា​ប្រឈម​ផ្លូវច្បាប់​ដ៏ធំ​មួយ​ក្នុង​ចំណោម​បញ្ហា​ចំនួន​ពីរ​នៃ​គោល​នយោបាយ​ដែល​ទើបតែ​បញ្ចប់​របស់​រដ្ឋាភិ​បាលនេះ។

លោក ​Wesevich ​បាន​និយាយ​ថា​បទបញ្ជា​នីតិប្រតិបត្តិ​របស់​លោក​ត្រាំ​ដែល​បាន​ចេញ​កាលពីថ្ងៃ​ពុធ​បាន​នាំ​ឱ្យ​មាន​ក្តី​សង្ឃឹម​តិចតួច​សម្រាប់​ក្រុមគ្រួសារ​ដែល​ត្រូវ​គេបំបែកទាំងនេះ។

បើយោងតាម​ក្រសួង​សន្តិសុខ​ជាតិ​ គឺ​មាន​កុមារ​ចំនួន​ជាង​២.៣០០​នាក់​ត្រូវបាន​បំបែក​ចេញ​ពីក្រុម​គ្រួសារ​នៅ​ចន្លោះ​ពី​ដើម​ខែ​ឧសភា​រហូត​ដល់​សប្តាហ៍​មុន​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​អនុវត្ត «គោល​នយោបាយ​គ្មានការអត់ឱន‍» ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​អន្តោប្រវេសន៍។

ក្រសួងការពារជាតិ​បាន​និយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា​ក្រសួង​បាន​ទទួល​សំណើ​ពី​ក្រសួង​សុខាភិបាល​ឱ្យ​ផ្តល់​ទីលំនៅ​ដល់​កុមារ​អន្តោប្រវេសន៍​ដែល​គ្មាន​ឪពុក​ម្តាយ​មក​ជាមួយ​ចំនួន​២០.០០០នាក់៕

XS
SM
MD
LG