ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​ថ្ងៃ​ទី៦​ខែ​មករា​លើ​វិមាន​សភា​


រូប​ឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump ​ព្យាយាម​ចូល​ទៅ​ក្នុង​​វិមាន​សភា​សហរដ្ឋ​អាមេរិក​ ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
រូប​ឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump ​ព្យាយាម​ចូល​ទៅ​ក្នុង​​វិមាន​សភា​សហរដ្ឋ​អាមេរិក​ ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

រដ្ឋ​សភា​សហ​រដ្ឋ​អាមេរិក​បាន​បោះឆ្នោត​កាលពី​ថ្ងៃពុធ​ដើម្បី​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ទី៦​ខែ​មករា​លើ​វិមាន​សភា​សហ​រដ្ឋ​អាមេរិក​ដោយ​ពួក​អ្នក​គាំទ្រ​រាប់​រយ​នាក់​របស់​លោក​ Donald Trump ​អតីត​ប្រធានាធិបតី។​

ការ​វាយ​ប្រហារ​នោះ​បាន​កើត​មាន​ឡើង​នៅ​ពេល​សមាជិក​សភា​កំពុង​ធ្វើ​ការ​បញ្ជាក់​ថា​លោក ​Joe Biden​ ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​ឈ្នះ​លោក​ Trump ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខែ​កាល​ពី​វិច្ឆិកា​ឆ្នាំ​ទៅ។​

សំឡេង​បោះឆ្នោតបង្កើត​គណៈ​កម្មាធិការ​ផ្លូវការ​ដែល​អ្នកស្រី ​Nancy Pelosi ​ប្រធាន​សភា​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​នោះ​សម្រេចសឹងតែ​ទៅ​តាម​បន្ទាត់​នយោបាយ​របស់​គណបក្ស​ដែល​មានសំឡេង​២២០​ទល់​នឹង​១៩០ដោយសមាជិក​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា​បាន​បោះឆ្នោត​គាំទ្រ​ហើយ​ភាគ​ច្រើន​នៃ​សមាជិកគណបក្ស​សាធារណរដ្ឋបាន​បោះឆ្នោត​ប្រឆាំង។​

អ្នកស្រី Liz Cheney ​និង​លោក​ Adam Kinzinger​ សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណ​រដ្ឋ​ដែល​អ្នក​ទាំង​២​ជា​អ្នក​រិះគន់​លោក ​Trump ​បាន​បោះឆ្នោត​ស្រប​ជាមួយ​គណបក្ស​ប្រជា​ធិបតេយ្យ​ដើម្បី​បង្កើត​គណៈ​កម្មាធិការ​នេះ។​

នៅ​ក្នុង​សេចក្តី​សម្រេច​របស់​រដ្ឋសភា​ដែល​បង្កើត​គណៈ​កម្មាធិការ​នេះ​ គណៈកម្មាធិការ​នេះ​នឹង​រួមមាន​សមាជិក​១៣រូប​ដែល​៨​រូប​តែង​តាំង​ដោយ​អ្នក​ស្រី​ Pelosi​ ហើយ​៥រូបតែងតាំង​ដោយ​លោក​ Kevin McCarthy​ ដែល​ជា​មេដឹកនាំ​សំឡេង​ភាគតិច​របស់​គណបក្ស​សាធារណ​រដ្ឋ​នៅ​ក្នុង​រដ្ឋ​សភា​«នៅ​ក្នុង​ការ​ពិគ្រោះ​យោបល់»​ជាមួយ​អ្នកស្រី​ Pelosi​ គឺ​មាន​ន័យ​ថា​អ្នកស្រី​អាច​បោះឆ្នោត​វ៉េតូការ​ជ្រើសរើស​របស់​លោក។​អ្នក​ជំនួយ​ការ​ម្នាក់​របស់​អ្នកស្រី​ Pelosi​ បាន​និយាយ​ថា​អ្នកស្រី​កំពុង​ពិចារណា​តែងតាំង​អ្នក​សាធារណរដ្ឋ​ម្នាក់​ក្នុង​ចំណោម​សមាជិក​៨​នាក់​ដែល​អ្នកស្រី​ជ្រើសរើស​នេះ។​

ក៏ប៉ុន្តែ​គេ​នៅ​មិនទាន់​ច្បាស់​នៅ​ឡើយ​ថា​តើ​លោក ​McCarthy​ មាន​គម្រោង​តែងតាំង​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​ដែរ​ឬ​ទេ។​ លោក​បាន​បដិសេធ​ពុំព្រម​ឆ្លើយ​សំណួរ​នេះ​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា​«ប្រធាន​រដ្ឋសភា​មិន​ដែល​បាន​និយាយ​ជាមួយ​លោក​អំពី​រឿង​នេះ​ទេ»។​

មេដឹកនាំ​សភា​តំណាង​រាស្ត្រ​ដ៏​សំខាន់​ម្នាក់​របស់​គណបក្ស​សាធារណរដ្ឋ​គឺ​លោក​តំណាងរាស្ត្រ​ Steve​ Scalise ​នៃ​រដ្ឋ​ Louisiana​ កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា​ក្រុម​គណបក្ស​សាធារណ​រដ្ឋ​បានប្រឆាំងការ​បង្កើត​គណៈកម្មាធិការ​នេះ​ហើយ​ក្រុម​គណបក្ស​សាធារណរដ្ឋ​ខ្លះ​ដែល​គាំទ្រ​ការ​បង្កើត​គណៈកម្មាធិការចម្រុះ​គណបក្ស​ទាំង​២​នេះ​និយាយ​ថា​ពួកគេ​នឹង​បោះឆ្នោត​ប្រឆាំង​គណៈ​កម្មាធិការ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG