ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​សភា​អាមេរិក​ពិចារណា​ចេញ​បទ​បញ្ជា​ពាក់ព័ន្ធ​នឹង​សំណួរ​ស្តីពីជំរឿន​ពលរដ្ឋ


លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចាកចេញ​ពី​ផ្ទះ​របស់​លោក Robert Mueller កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចាកចេញ​ពី​ផ្ទះ​របស់​លោក Robert Mueller កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

គណៈកម្មាធិការ​រដ្ឋសភា​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃអង្គារ​នេះ​ នឹង​ពិចារណា​ថាតើ​ត្រូវ​ចេញ​បទបញ្ជា​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក William Barr និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក Wilbur Ross ដើម្បី​ស្នើ​រក​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​របស់​រដ្ឋបាល​លោក Trump​ ក្នុងការ​ដាក់​សំណួរ​បន្ថែម​ទៀត​នៅ​ក្នុង​ជំរឿន​ពលរដ្ឋ​ឆ្នាំ ២០២០ ​របស់​សហរដ្ឋអាមេរិកឬ​យ៉ាងណា។

លោក Ross បាន​និយាយ​ថា​ ការ​សម្រេចចិត្ត​របស់​លោក​កាល​ពី​ឆ្នាំមុន​ គឺផ្អែកលើ​សំណើ​មក​ពី​ក្រសួង​យុត្តិធម៌ ​ដើម្បី​ពង្រឹង​ច្បាប់​សិទ្ធិ​បោះឆ្នោត​ឲ្យ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​រដ្ឋ​មួយ​ចំនួន​ និង​ក្រុម​ការពារ​សិទ្ធិមនុស្ស​បាន​ជំទាស់​ទៅ​នឹង​ការ​សម្រេច​នេះ​ ហើយ​បាន​លើក​ឡើង​ថា​ ការ​សម្រេច​នេះ​នឹង​ធ្វើ​ឲ្យ​ជនអន្តោប្រវេសន៍​មិន​ចង់​ចូលរួម​នៅក្នុង​ជំរឿន ​ហើយ​ជា​លទ្ធផល​គឺ​នឹង​រាប់ឃើញ​ចំនួន​មនុស្ស​តិច​រស់​នៅ​តាម​តំបន់​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស។

ការ​ធ្វើ​ជំរឿន គឺ​មាន​គោលបំណង​រាប់បញ្ជូល​មនុស្ស​គ្រប់រូប​នៅក្នុង​សហរដ្ឋអាមេរិក​នៅក្នុង​ពេល​ណា​មួយ​ជាមួយ​គ្នា​ មិនថា​ពួកគេ​មាន​សញ្ជាតិ​អ្វី​ ឬ​មាន​ស្ថានភាព​អន្តោប្រវេសន៍​បែប​ណា​នោះ​ទេ។

ការរាប់​ចំនួន​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​មាន​សារៈសំខាន់​ ពីព្រោះ​ថា​លទ្ធផល​ជំរឿន​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុងគោល​បំណង​ផ្សេងៗ​ទៀត ​ដូចជា​កំណត់​ពី​ចំនួនតំណាងរាស្ត្រ​នៅ​តាម​រដ្ឋ​នីមួយៗ បែងចែក​ថវិកា​ចំណាយ​របស់​សហព័ន្ធ​ និង​អំពី​ការ​សម្រេច​នានា​របស់​អាជ្ញាធរ​មូលដ្ឋាន​ នៅក្នុង​ការ​សាងសង់​សាលារៀន ​និង​ផ្លូវ​ថ្នល់​ថ្មីៗ​ នៅតាម​តំបន់​នានា​ជាដើម។

គណៈកម្មាធិការ​ត្រួតពិនិត្យ​នៃ​សភា​កំពុង​ពិភាក្សា​លើ​សេចក្តីសម្រេច​មួយ​មក​ពី​ប្រធាន​គណៈកម្មាធិការ​លោក Elijah Cummings ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Maryland​ ដើម្បី​ចេញ​បទបញ្ជា​មួយ​ស្វែងរក​ឯកសារ ​និង​សារទំនាក់ទំនង​របស់​លោក Barr និង​លោក Ross អំពី​សំណើ​បន្ថែម​សំណួរ​ជំរឿន​នៅ​អំឡុងពេល​ឆ្នាំ​ទីមួយ​នៃ​ការ​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក Trump ៕

XS
SM
MD
LG