ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​ផ្ដោត​លើ​គោល​នយោបាយ​ថែ​រក្សា​សុខភាព​ដើម្បី​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ ២០២០


លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

សេវា​ថែរក្សា​សុខភាព​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​ថ្មី​ម្ដង​ទៀត ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយជា​បញ្ហា​ខ្វែង​គំនិត​គ្នា​ដ៏​ខ្លាំង​មួយ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០ ខាង​មុខ ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​កាន់តែ​ខ្លាំង​ជាង​មុន​ពី​រដ្ឋាភិបាល​តាម​រយៈ​ទស្សនៈ «សេវា​ថែ​រក្សា​សុខភាព​សម្រាប់​ពលរដ្ឋ​ទាំង​អស់​គ្នា» ចំណែក​ឯ​គណបក្ស​សាធារណរដ្ឋ​វិញ បាន​ព្រមាន​អំពី​ការ​ដំឡើង​ពន្ធ និង​លទ្ធិ​សង្គម​និយម​ដែល​នឹង​អាច​កើត​ឡើង។

អ្នក​តស៊ូ​មតិ​ផ្នែក​ថែ​រក្សា​សុខភាព​ជឿ​ថា ការ​កើន​ឡើង​នូវ​ការ​គាំទ្រ​របស់​សាធារណជន​លើ​ការ​ការពារ និង​ការ​ពង្រីក​បន្ថែម​នូវ​កម្មវិធី​ថែ​រក្សា​សុខភាព​នឹង​ជួយ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២០ ខាង​មុខ គឺ​ដូច​ទៅ​នឹង​ការ​ផ្ដោត​របស់​គណបក្ស​នេះ​លើ​បញ្ហា​នេះ បាន​ជួយ​ឲ្យ​គណបក្ស​នេះ​ឈ្នះ​ការ​គ្រប់គ្រង​រដ្ឋសភា​នៅ​ក្នុង​ឆ្នាំ ២០១៨ ដូច្នេះ​ដែរ។

អ្នកស្រី Anne Shoup នៃ​អង្គការ Protect Our Care បាន​និយាយ​ថា៖ «សេវា​ថែ​រក្សា​សុខភាព​គឺ​ជា​បញ្ហា​ឈ្នះ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ។ ដូច្នេះ ខ្ញុំ​គិត​ថា ការ​ផ្ដោត​របស់​ពួកគេ​លើ​ការ​ថែ​រក្សា​សុខភាព និង​ដំណោះស្រាយ​នឹង​ជួយ​គណបក្ស​ប្រជាធិបតេយ្យ‍»។

អ្នក​ដែល​បាន​ប្រកាស​បេក្ខភាព​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​អស់​សុទ្ធតែ​គាំទ្រ​រឿង​ថែ​រក្សា​សុខភាព​នេះ និង​គាំទ្រ​គម្រោង​នានា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​ថែ​រក្សា​សុខភាព​សម្រាប់​ពលរដ្ឋ​គ្រប់​រូប និង​ការ​បញ្ចុះ​តម្លៃ​សេវា​សុខាភិបាល​ផង​ដែរ។

ចំណែក​ឯ​លោក​ប្រធានាធិបតី Donald Trump វិញ លោក​បាន​រិះគន់​គោល​នយោបាយ​ថែ​រក្សា​សុខភាព​របស់​គណបក្ស​ប្រជាធិបតេយ្យ​នេះ​ថា​ជា​ទស្សនៈ​សង្គម​និយម ដែល​នឹង​រារាំង​ជម្រើស​របស់​បុគ្គល​ម្នាក់ៗ និង​រារាំង​ការ​ប្រកួត​ប្រជែង​របស់​សហគ្រាស​ឯកជន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG