ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ហ៊ុន សែន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ជំរឿន​ថ្នាក់​ជាតិ​លើក​ទី​បី​ក្នុង​ខែ​មីនា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអឺរ៉ុប និងអាស៊ាន នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

លោក​​ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ ចូល​រួម​​ក្នុងការ​ធ្វើ​ជំរឿន​ទូទៅ​ប្រជាជន​លើក​ទី​បីនៅ​កម្ពុជា។

សារ​របស់​នាយក​រដ្ឋមន្រ្តី​កម្ពុជាលោកហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេសចូល​រួមក្នុង​ជំរឿន​ទូទៅ​ប្រជាជនលើក​ទី​បីនៅ​កម្ពុជា។​ ​ជំរឿន​ប្រជាជន​លើក​ទី​បី​នេះ​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​១៣​ ខែ​មីនា ​ឆ្នាំ​២០១៩​ និង​ជា​ជំរឿន​ដំបូង​ដែល​ប្រើប្រាស់​ថវិកា​ជាតិ ​បន្ទាប់​ពី​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មានចំណូលមធ្យម​កម្រិត​ទាប។​

សារ​អំពាវនាវ​របស់​លោកហ៊ុន សែន ចែកចាយ​ដល់​អ្នក​សារ​ព័ត៌មាន​នា​សប្តាហ៍​នេះ​ឱ្យ​ដឹង​ថា ​ការ​ធ្វើ​ជំរឿន​ប្រជាជន​កម្ពុជា​នឹង​នាំ​ឲ្យ​មាន​ការ​ទទួល​បាន​ទិន្នន័យប្រជាសាស្រ្ត​ពិត​ប្រាកដ ​និង​ជួយ​ឲ្យ​រដ្ឋា​ភិបាល​រៀបចំ​តាក់តែង​គោល​នយោបាយ​ត្រឹម​ត្រូវ​ និង​អនុវត្ត​កម្ម​វិធី​ផ្សេងៗ​ឲ្យ​ទទួល​បាន​តុល្យភាព​នៃ​ការ​អភិវឌ្ឍ​សម្រាប់​ពលរដ្ឋ​ទូទាំង​ប្រទេស។​

នៅ​ក្នុង​សេចក្តី​អំពាវនាវ​ដដែល​ លោក​ ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ចូលរួម​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​«គ្រប់​គ្រាន់​ ត្រឹមត្រូវ​ និង​ស្មោះត្រង់»ដល់​មន្រ្តី​ធ្វើ​ជំរឿន​ប្រជាជន​ផង​ដែរ។​ លោកហ៊ុន សែន​ ក៏​បាន​សង្កត់ធ្ងន់​ថា ​ជំរឿន​ប្រជាជន​មិន​ទាក់ទង​នឹង​បញ្ហា​នយោបាយ​ មិន​ធ្វើ​ឲ្យ​ប្រជាជន​ខាត​បង់​ប្រាក់​កាស ​និង​មិន​បម្រើ​ប្រយោជន៍​គណបក្ស​ណា​មួយ​ទេ។

ការ​ធ្វើ​ជំរឿន​ប្រជាជន​លើក​ទីមួយ​នៅ​កម្ពុជាត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៨ ​និង​លើក​ទី​ពីរ​នៅ​ឆ្នាំ២០០៨ ​ដែល​ធនធាន​នៅ​ក្នុង​ការ​ធ្វើ​ជំរឿន​ទាំង​ពីរ​លើក​នេះ​ទទួល​បាន​ធ្វើ​សំណាក់​មូលនិធិ​សម្រាប់​ប្រជាជន​ (UNFPA) ​និង​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​របស់​កម្ពុជា៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG