ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ថា​ខ្លួន​ជ្រៀតជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​គឺ «គ្មាន​មូលដ្ឋាន»


លោក John Sullivan រដ្ឋមន្ត្រី​ការបរទេស​ស្តីទី​អាមេរិក​ស្វាគមន៍​លោក Cui Tiankai ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋ​អាមេរិក មុន​កិច្ចប្រជុំ​មួយ​នៅ​ក្រសួង​ការបរទេស​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។
លោក John Sullivan រដ្ឋមន្ត្រី​ការបរទេស​ស្តីទី​អាមេរិក​ស្វាគមន៍​លោក Cui Tiankai ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋ​អាមេរិក មុន​កិច្ចប្រជុំ​មួយ​នៅ​ក្រសួង​ការបរទេស​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។

ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​នានា​កន្លង​មក​របស់​រដ្ឋាភិបាល​អាមេរិក​លើ​រដ្ឋាភិបាល​ចិន ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ចោទ​ថា​ចិន​ជ្រៀតជ្រែក​ចូល​ការ​បោះ​ឆ្នោត​របស់​អាមេរិក​ផង​ដែរ គឺ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន។

លោក​ឯកអគ្គរដ្ឋទូត Cui Tiankai បាន​ប្រាប់​ទូរទស្សន៍ Fox កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «គោលការណ៍​ចម្បង​មួយ​នៃ​គោល​នយោបាយ​ការបរទេស​ចិន​គឺ​ការ​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ។ យើង​បាន​ប្រកាន់​គោល​ជំហរ​នេះ​ជាប់​រហូត​មក។ យើង​មាន​ប្រវត្តិ​ល្អ​ណាស់​លើ​រឿង​នេះ»។

កន្លង​មក ដោយ​មិន​ផ្ដល់​ភស្តុតាង​ជាក់លាក់​ណា​មួយ សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​បាន​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​អាមេរិកាំង​ឈប់​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​នៅ​ខែ​ក្រោយ។

លោក Tiankai ក៏​បាន​បដិសេធ​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក និង​ចិន​មិន​មាន​ការ​ពាក់ព័ន្ធ​ណា​មួយ​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នោះ​ទេ ទោះបីជា​មាន​ការ​យក​ពន្ធ​គយ​លើ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ដោយ។

លោក​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​ត្រូវតែ​ក្រឡេក​មើល​លើ «ទិដ្ឋភាព​ទាំងស្រុង» ដោយ​លោក​ចង្អុល​បង្ហាញ​ថា​តើ​ក្រុមហ៊ុន​អាមេរិក​រក​ចំណូល​បាន​ប៉ុណ្ណា​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។

លោក​ឯក​អគ្គរដ្ឋទូត​ចិន​រូប​នេះ​ក៏​បាន​បដិសេធ​ផង​ដែរ​ថា ចិន​មិន​បាន​លួច​កម្មសិទ្ធិ​បញ្ញា​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។ លោក​និយាយ​ថា ការ​ចោទ​ប្រកាន់​ទាំង​នេះ​គឺ «អយុត្តិធម៌» សម្រាប់​ប្រជាជន​ចិន។

ប៉ុន្តែ​ទោះបីជា​មាន​ការ​ខ្វែង​គំនិត​គ្នា​ក៏​ដោយ លោក Tainkai បាន​និយាយ​ថា ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​ប្រធានាធិបតី​ចិន​លោក Xi Jinping មាន «ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ល្អ និង​មាន​ទំនាក់ទំនង​ការងារ​ល្អ​ជាមួយ​គ្នា»៕

XS
SM
MD
LG